ភ្នំពេញ ៖ លោកស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន សមាជិក អចិន្រ្តៃយ៍ នៃគណបក្សប្រជាជនកម្ពុជា បានជួបសំណេះ សំណាលជាមួយសមាជិក សមាជិកា និងក្រុមការងារ ដើម្បីថ្លែងអំណរគុណ ដែល ខិតខំការងារក្នុងឱកាសបោះឆ្នោត កន្លងមក នៅមូលដ្ឋាន ហើយទទួលបានជោគជ័យ ។
លោកស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានជួបសំណេះ សំណាល ជាមួយសមាជិក គណបក្សប្រជាជនប្រមាណជាង២០០នាក់ នៅរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ ៥រោចខែស្រាពណ៏ ឆ្នាំចសំរឹទ្ធិស័កព.ស ២៥៦២ត្រូវនិងថ្ងៃទី៣១សីហា ឆ្នាំ២០១៨ ។
លោកស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា៖ ដោយសារការខិតខំប្រឹងប្រែងរបស់បងប្អូនក្រុមការងារ នេះទើបធ្វើឲ្យ គណបក្សប្រជាជនកម្ពុជា បានទទួលការគាំទ្រច្រើនលើសលប់ រហូតឈ្នះទាំង៥ អាសនៈនៅទូទាំងប្រទេស។
លោកស្រីបន្ដថា៖ ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលពី០៦ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ កន្លងទៅ មានភាពល្អប្រសើរបង្ករលក្ខណៈងាយស្រួលដល់ប្រជាជនទៅចូលរួមបោះឆ្នោតបានទាន់ពេលវេលា ហើយសភាពការណ៍សន្តិសុខនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គមពុំមានអ្វីកើតឡើងគួរឱ្យគត់សម្គាល់នោះទេ នៅគ្រប់ការរិយាល័យទាំងអស់ គឺបានដំណើរការប្រក្រតីរហូតដល់ចប់ការបោះឆ្នោត។
សូមបញ្ជាក់ថា ៖ លទ្ធផលផ្លូវការ នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី០៦ បានបង្ហាញទាំងស្រុង នៅវេលាម៉ោង៧៖៣០នាទីយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ដោយបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច បានគ្រប់គ្រងអាសនៈទាំង១២៥ នៅក្នុងរដ្ឋសភា ចំណែកគណបក្សផ្សេងៗ ដែលចូលរួមក្នុងការបោះឆ្នោតពុំបានទទួលអាសនៈណាមួយឡើយ។ ជាលទ្ធផលផ្លូវការនេះ គណបក្សប្រជាជនកម្ពុជារបស់សម្តេចតេជោ ហ៊ុន សែន បានទទួលសំឡេងគាំទ្រច្រើនលើសលប់រហូតដល់៤,៨៨៩ ,១១៣ សំឡេង ស្មើនឹងប្រមាណ ៧៧ភាគរនៃសំឡេង សន្លឹកឆ្នោតបានការ ទាំងមូល៦,៣៦២,២៤១។ នៅគ្រប់បណ្តារាជធានី/ខេត្ត គណបក្សកាន់ អំណាច៥អាណត្តិជាប់ៗគ្នានេះ ទទួលបាន សំឡេងគាំទ្រនាំមុខគេដាច់ បើធៀបនឹងគណ បក្សនយោបាយទាំង១៩ផ្សេងទៀត ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ៕ សំរិត