ប៉ោយប៉ែត៖ ប្រជាពលរដ្ឋបានរិះគន់ជាខ្លាំង ចំពោះសំំណង់មួយកន្លែងរបស់លោកអ៊ុយ ឆាយ ឋិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលកំពុងតែយកដីផ្លូវ ធ្វើជាកម្មសិទ្ធិរបស់ខ្លួន ជាយូរឆ្នាំមកហើយ ត្រូវគេរាយការណ៍ថា ដោយម្ចាស់សំណង់់រួបនោះ ឃុបឃិតគ្នាជាមួយអាជ្ញាធរពាក់ព័ន្ធ ។
សំណង់ដែលសង់រំលោភលើដីផ្លូវនោះ ត្រូវបានអ្នកស្រុកប្រាប់ថា មានម្ចាស់ឈ្មោះ អ៊ុយ ឆាយ ភេទប្រុស អាយុប្រហែល៤៧ឆ្នាំ រស់នៅភូមិខាងលើ បានយកដីផ្លូវត្រង់ចំណុចផ្លូវចូលពីផ្សាររ៉ា ត្រង់ជាប់របងគ្រួសារថ្មី មានបណ្ដោយប្រហែលជា១០០ម៉ែត្រ និងទទឹង២០ម៉ែត្រ ។
លោកអ៊ុយ ឆាយ ត្រូវគេប្រាប់ថា មិនត្រឹមតែយកដីផ្លូវធ្វើសំណង់់រឹងហើយគ្មានច្បាប់សាងសង់នោះទេ គឺបានយកដីផ្លូវទៅធ្វើអាងហែលទឹក/ស្ទីម និងហាត់ប្រាណថែមទៀត ។ ការរំលោភយកដីផ្លូវនេះ មានតម្លៃរាបលាន់ដុល្លារ ព្រោះទីតាំងជាប់ នឹងបរិវេណកាស៊ីណូ ដែលបច្ចុប្បន្នទីផ្សារដីកំពុងតែមានតម្លៃ ព្រោះលោក អ៊ុយ ឆាយ រំលោភយកដីផ្លូវនេះ សង្ស័យសង់សណ្ធាគារជួលឲ្យជនជាតិចិនបន្ថែមប្រាក់ដែលរកចំណូល ។
ប្រជាពលរដ្ឋកំពុងតែទន្ទឹងរង់ចាំមើលចំណាត់ការរបស់លោកអភិបាលក្រុង សាន ស៊ានហូថា ដីរបស់លោក អ៊ុយ ឆាយ ដែលរំលោភយកដីផ្លូវនោះ គេសង្ស័យមានការពាក់ព័ន្ធ នឹងអភិបាលក្រុង ដែលផ្លាស់តំណែងទៀតផង ទើបលោក អ៊ុយ ឆាយ បានគ្រឹះរឹងមាំ បន្សល់កេរ្តិ៍ឈ្មោះអសោចិ៍ ដល់កូនចៅរបស់ខ្លួន ចំពោះការសង់អគារលើផ្លូវធ្វើជាប្រយោជន៍បុគ្គល ព្រោះថា លោកមានប្រាក់ បែរជាយកសម្បត្តិសាធារណ:ទៅវិញ ហើយគេរង់ចាំមើលថា តើលោកសាន ស៊ានហូ អភិបាលក្រុងទើបកាន់តំណែងមានវិធានការដែរឬទេ?
អ្នកស្រុកបានលើកឡើងថា បើអភិបាលក្រុងថ្មី ចាត់វិធានការតាមផ្លូវច្បាប់បាន អ្នកស្រុកដែលរំលោភយកដីផ្លូវ ដូចលោកអ៊ុយ ឆាយនោះ ពួកគាត់ នឹងប្រគល់ដោយស្វ័យប្រវត្តិមិនចាំបាច់ឲ្យអាជ្ញាធរដេញ តែបើប្រជាពលរដ្ឋតូចតាចគ្មានខ្សែ គ្មានប្រាក់មិនថាឡើយ សង់ផ្ទះ សួម្បីដាក់តូបលក់ដូរ ក៏ដេញ តែបើអ្នកមានប្រាក់ មានអំណាច សុខចិត្តបិទភ្នែកដើរជៀសឆ្ងាយ ។
លោកអ៊ុយ ឆាយ ម្ចាស់សំណង់់សង់លើដីផ្លូវ ប្រាប់តាមទូរស័ព្ទថា លោកបដិសេធន៍ ហើយឆ្លើយថា មិនដឹងទេ ឃើញបែបណា ផ្សាយបែបនោះទៅ ។ ចំពោះលោកចៅសង្កាត់ប៉ោយប៉ែត ភោគ លន ប្រាប់តាមទូរស័ព្ទថា លោកមិនទាន់បានទទួលព័ត៌មានទេ ។ លោកថា ចាំលោករាយការណ៍ទៅក្រុង ឲ្យខាងផ្នែកសំណង់់គេចុះទៅពិនិត្យ ។
រីឯលោកប្រធានសុរិយោដីខេត្តបន្ទាយមានជ័យ ប្រាក់ ប៉ូលី វិញ លោកមិនបានដឹងព័ត៌មាននេះដែរ តែទាក់ទងទៅនឹងលើផ្លូវសាធារណ:គឺអាជ្ញាធរមុនគេ តែបើមិនដឹងទេនោះ បន្តិចទៀតគេសង់បិទផ្លូវជាតិមិនខាន ។ តែលោកនិយាយថា បើសាងសង់ខុស ខ្មុំត្រូវតែហាមឃាត់ ជាងនេះ លោកបានសង្កត់ធ្ងន់លើអាជ្ញាធរក្នុងមូលដ្ឋានថា ជាអ្នកធ្វើរបាយការណ៍ ប៉ុន្តែបើសំណង់សង់ខុសច្បាប់ ត្រូវមានទោស ៕ វណ្ណា