ព័ត៌មានទាន់ហេតុការណ៍៖

មកពីធ្វើការប្រទះឃើញប្តីដេកស្លាប់ក្នុងបន្ទប់

ចែករំលែក៖

ភ្នំពេញ៖​ ស្ត្រីម្នាក់ទ្រហ៊ោយំបោកខ្លួនស្តាយស្រណោះ ខណៈមកពីធ្វើការវិញ ដល់បន្ទប់គោះទ្វារឲ្យប្តីបើកមិនលឺសម្លេងពេលពឹងឲ្យអ្នកជិតខាងជួយគាស់ ស្រាប់តែប្រទះឃើញប្តីដេកស្លាប់បាត់ទៅហើយ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង​៦និង​១០នាទី​ព្រលប់ ថ្ងៃ​ទី​៣១ ខែសីហា​ ឆ្នាំ​២០១៨​ នៅ​បន្ទប់​ជួល​បភូមិ​ត្រពាំង​ឈូក​ សង្កាត់​កន្ទោក​ ខណ្ឌ​ពោធិ៍​សែនជ័យ ​រាជធានីភ្នំពេញ​ ។

សព​ជនរងគ្រោះឈ្មោះ​ ទួន​ ណារិន (​ហៅជូរ) ​ភេទប្រុស​ អាយុ៣១ឆ្នាំ​ មុខរបរ​កម្មកររោងចក្រ​(វេនយប់)​ស្នាក់នៅកន្លែងកើតហេតុ មាន​ស្រុកកំណើត​នៅភូមិ​ប្រមូល ឃុំដូង​ ស្រុកបាទី​ ខេត្ត​តាកែវ​ ។ ចំណែកប្រពន្ធ​ ឈ្មោះ លិ​ក​ ណូ​ អាយុ២៥ឆ្នាំ​ មុខរបរ​កម្មការិនីរោងចក្រ​ ស្នាក់នៅភូមិ​កើតហេតុ​ខាងលើ​ មាន​ស្រុកកំណើតនៅ​ភូមិ​សូរជ័យ​ ឃុំ​ចំការ​អណ្តូង​ ស្រុក​ចំការ​លើ​ ខេត្ត​កំពង់​ចាម​។

តាមប្រភពព័ត៌មានពីប្រពន្ធជនរងគ្រោះបាននិយាយថា គាត់បានចេញទៅធ្វើការតាំងពីព្រឹក រីឯប្តីសម្រាកនៅក្នុងបន្ទប់ជួលនេះ ។ លុះត្រឡប់មកពីធ្វើការវិញ គោះទ្វារក៏មិនបើក ខលទូរសព្ទក៏មិនចូល ទើបពឹងអ្នកជិតខាងជួយទម្លុះទ្វារចូល ស្រាប់តែឃើញប្តីដេកស្លាប់ទៅហើយ ។

ក្រោយពេលកើតហេតុ ក្រុមគ្រួសារបានប្តឹងសមត្ថកិច្ច ចុះមកពិនិត្យ និងកោសល្យវិច័យដោយសន្និដ្ឋានថា ពិតជាស្លាប់ ដោយ​សារ​គាំង​បេះដូងពិតប្រាកដមែន​ហើយបានប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ


ចែករំលែក៖