ខេត្តឧត្តមានជ័យ៖ នៅថ្ងៃទី០១ ខែកញ្ញាឆ្នាំ២០១៨នេះ មានការបែកធ្លាយរឿងអាស្រូវ របស់លោក ឃិន ញ៉ាន អភិបាលរងខេត្តឧត្ដរមានជ័យ ចង់ស៊ីដាច់លុយថ្លៃកំលាំងពលកម្ម អភិវឌ្ឍន៍ លូទ្វាទឹក ចំនួនទឹកប្រាក់២៨០០ដុល្លា នៅភូមិស្រះកែវនិងភូមិឈើស្លាប់ ឃុំពង្រ ស្រុកចុងកាល់ កាលពី ឆ្នាំ២០១៦ កាលដែល លោក ឃិន ញ៉ាន នៅជាអតីត ជាប្រធានមន្ទីរមួយរូបនៅ ខេត្តឧត្តេមានជ័យ។
មេជាងសំណងម្នាក់ ឈ្មោះ ហឿង មេត្តា អាយុ៤៥ឆ្នាំរស់នៅភូមិព្រលាន ឃុំអន្លង់វែងស្រុកអន្លង់វែង បានត្អូញត្អែថា មិនគួរណា លោក ឃិន ញ៉ាន ធ្វើបាបគាត់ដល់ម្លឹងទេ ធ្វើការួចរាល់ឡើងពីរឆ្នាំហើយ បែជាមិនបើកប្រាក់អោយ ធ្វើអោយកម្មករសំណង់មកទាលុយពីរូបគាត់ព្រឹកល្ងាច ស្ទើរាល់ថ្ងៃ ។ ម្យ៉ាងទៀតកូនគាត់ ក៏ត្រូវ ជួបគ្រោះថ្នាក់ចរាចរណ៍ទៀត ទ័លច្រករកអ្វីហូបគ្មាន។
ជាងសំណងខាងលើ បានបញ្ជាក់បន្ថែមថា ៖លោក ឃិន ញ៉ាន នៅជំពាក់លោក ២៨០០ដុល្លាទៀត ក្នុងទឹកប្រាក់សរុប៦៤០០ដុល្លា ក្នុងការធ្វើ លូទ្វាទឹក លូប្រអប់ និងលូកាត់មុខ ចំនួនបីកន្លែងនៅក្នុងភូមិចំនួនពី គឺ ភូមិ ឈើស្លាប់ និងភូមិស្រះកែវ ឃុំពង្រស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ។
លោក ឃិន ញ៉ាន លោកទទួលស្គាល់ថា ពិតជានៅជំពាក់លុយជាងសំណង់ពិតប្រាកដមែន លោកជាអ្នកធានាហៅគេទៅធ្វើ បើគេមិនសងជាងសំណង់លោកនិងសងជំនួស ។ លោកបានបន្តរថា ៖ ប្រាក់មិនទាន់បើកអស់ទេ នៅសល់១០ភាគរយទៀត ពេលណាបើកបានលោកនិងសងហើយ ៕ ប៉ែន នួន