ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន Huaweiបន្ថែមពណ៌ថ្មីៗទៅនឹង P20 Pro រួមទាំងជម្រើសពណ៌ប្រភេទស្បែក សម្រាប់ប្រទេសចិន

ចែករំលែក៖

P20 Pros ប្រភេទស្បែក គឺនៅក្នុងការវិនិច្ឆ័យរបស់ខ្ញុំដែលជាជម្រើសដ៏គួរឲ្យទាក់ទាញបំផុតនៃទូរស័ព្ទនេះ។ ប្រភេទពណ៌ភ្លឺរលោង គឺល្អឆើត, ប៉ុន្តែប្រភេទពណ៌ស្បែក គឺមានល្អគន់ នៅពេលដែលអ្នកកាន់ប្រើ។ កាលពីមុន Motorola និង LG ក៏មានចេញជាប្រភេទ ស្បែកនៅលើទូរស័ព្ទរបស់ពួកគេដែរ ។ វាងាយស្រួលកាន់ជាងប្រភេទកញ្ចក់រអិល។

សម្រាប់ឯកសិទ្ធិក្នុងការកាន់កាប់ទូរស័ព្ទដ៏ឆើតឆាយនិងស្រស់ស្អាតបំផុតរបស់ក្រុមហ៊ុន Huawei ភាគី (ក) មានឆន្ទៈក្នុងការ ចំណាយលុយ 999 ដុល្លាររបស់ចិន និង ភាគី (ខ) ត្រូវរស់នៅ ឬ ធ្វើការនាំចូលវាពីប្រទេសចិនពីព្រោះនោះគឺជាទីផ្សារតែមួយគត់ ដែលក្រុមហ៊ុន Huawei មានគម្រោងចេញ P20 Pro ពណ៌ប្រភេទស្បែក។ ដោយមានតម្លៃ 100 អឺរ៉ូច្រើនជាង P20 Pro មូលដ្ឋានវាក៏មានទំហំ RAM និងទំហំផ្ទុកពី 6GB ជាមួយនឹង 128GB ទៅ 8GB ជាមួយនឹង 256GB ។ រាល់ម៉ូដែល P20 ថ្មីទាំងអស់នឹងដាក់លក់ចាប់ពីថ្ងៃទី 5 ខែកញ្ញា ៕ ហេង លក្ខិណា


ចែករំលែក៖