ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលចរា​ចរណ៍ផ្លូវគោកអនុវត្តន៍ច្បាប់ គ្មានប្រសិទ្ធភាព ទៅលើរថយន្តតខុសបច្ចេកទេស និងដឹកសំពីងសំពោង រួមទាំងដឹកឈើសម្ញែងលៀនចេញពីក្រោយ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ រថយន្តដឹកឈើជាច្រើនគ្រឿងនៅពេលយប់ ដឹកលៀនកន្ទុយចេញវែងៗខុសច្បាប់ហាមឃាត់ នៅតែធ្វើចរចរាចណ៍បានដដែល ទោះបីមានបទបញ្ជា ពីគណៈបញ្ជាការឯកភាពខេត្ត ក៏ដោយ នៅក្នុងការដឹកជញ្ជូនឈើឆ្លងកាត់ពីគោលដៅ ដោយមានរថយន្តសាំងយុង ដោះកៅអីចេញ និងនៅកាងក្រោយមិនទាន់ដោះចេញ ហើយថែមទាំងដឹកឈើ លៀនចេញកន្ទុយមកក្រៅ រួមទាំងរថយន្តធុនយក្សផ្ទុកលើទម្ងន់ លួចធ្វើចរាចរណ៍ដដែល ហើយក៏មិនទាន់ឃើញខាងជំនាញនីមួយៗ អនុវត្តន៍ច្បាប់ ឲ្យបានត្រឹមត្រូវទៅតាម បទបញ្ជារបស់គណៈបញ្ជាការឯកភាពខេត្ត បាននៅឡើយ ចំណែកជំនាញ ក៏នៅមិនបានបំពេញ តួនាទីខ្លួនឲ្យបានទៅតាមច្បាប់នៅឡើយ ។

ជាក់ស្តែងនៅយប់ថ្ងៃសុក្រ ៥រោច ខែស្រាឍណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ឆ្មក់បង្ក្រាបរថយន្តដឹកឈើពេញ លៀនចេញកន្ទុយក្រោយ ចរាចរណ៍ពីរគ្រឿង បង្ក្រាបបានមួយ រួចមួយ នៅចំណុចគោលដៅ ចរាចរណ៍លើផ្លូវជាតិ លេខ៦៨ ស្ថិតក្នុងភូមិ កាតូទ ឃុំភ្លុក ស្រុកសេសាន ដឹកចេញពីភូមិច្រប ឃុំក្បាលរមាស ស្រុកសេសាន និងគោលដៅចរាចរណ៍មួយទៀត អសមត្ថភាពក្នុងការបង្ក្រាប នៅចំណុចហួស ជញ្ជីងអូពងមាន់បន្តិច ដាក់នៅលើកំណាត់ផ្លវជាតិលេខ៧ ស្ថិតនៅក្នុងភូមិរាជានុកូល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង បណ្តាលឲ្យរថយន្តដឹងឈើ ល្មើសច្បាប់ពេញ លៀនកន្ទុយឈើមកក្រោយ បួនគ្រឿងផ្សេងទៀត ដែលចរចរណ៍ចេញពីទឹកដីភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរីវ៉ាត់ នៅយប់តែមួយ វេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ ឲ្យទៅយ៉ាងរលូន ។

ប្រភពមួយនៅចំណុចទីតាំងខាងលើបានបង្ហើបឲ្យដឹងថាៈ រថយន្តដែលចរាចរណ៍ធ្វើសកម្មភាព ដឹកបទល្មើសផ្សេងៗ ដូចជារថយន្តខ្នាតយក្សនៅមិនទាន់កាត់ទ្រុង ឬ ក៏កាត់ហើយ នៅតែផ្ទុកលើស ទម្ងន់ឆ្លងកាត់ជញ្ចីងមិនបានថ្លឹង ហើយចំណែករថយន្តសាំយ៉ុងនោះ ក៏នៅមិនទាន់គោរពច្បាប់ ទៅតាមការណែនាំរបស់នគរបាលចរាចរណ៍ឲ្យបាន១០០ភាគរយ និងបទបញ្ជារបស់គណៈបញ្ជាការខេត្តនៅឡើយ ។

ក្នុងការដឹកជញ្ជូនផល អនុផលព្រៃឈើ នោះ ក៏នៅមិនទាន់អន់ថយនោះដែរ នៅក្នុងការផ្ទុកវិញក្នុងពេញ ហើយមិនត្រឹមលៀនចេញនោះទេ ថែមទាំងដាក់ពីលើដំបូល និងចងសំពីងសំពោងខាងក្រោយឡាន ក៏នៅតែមាន ចំណែកតៃកង់ និងព្រូបានត្រឹមរត់យកលុយទៅបង់ឲ្យសមត្ថកិច្ច ទាំងនោះនៅតាមដងផ្លូវជាការស្រេច ដើម្បីចែកគ្នារស់ ។

តែបើអនុវត្តន៍ច្បាប់ វានឹងដាច់បាយពួកគាត់ជាសមត្ថកិច្ច ស៊ីប្រាក់ខែរដ្ឋបម្រើរាស្ត្រឆ្លៀតរកចំណូលក្រោមតុ ពីបទល្មើសទាំងនេះទៀត ទើបបង្ក្រាបមួយកើតដប់ បង្ក្រាបដប់ កើតឡើងមួយរយ ប្រៀបដូចក្តាមកើតកូនអីចឹង អ្នកថា ចេះតែថា អ្នកធ្វើឲ្យកើតបទល្មើសនៅតែដដែល ។

លោក ខែក សារី ប្រធានគ្រប់គ្រងគោលដៅចរាចរណ៍ នៅចំណុចអូពងមាន់ បានឲ្យដឹងនៅថ្ងទី១ ខែកញ្ញា ឆ្នាំ២០១៨ ទាំងក្តៅក្រហាយ តបជាមួយអ្នកសារព័ត៌ថា រថយន្តដឹកឈើបួនគ្រឿងនោះ គាត់មិនហ៊ាឃាត់ទេ ព្រោះវាបើកលឿនណាស់ ឲ្យគាត់ឈរឃាត់ ឬក៏ឈរពាំងឲ្យឡានបុកងាប់ បើងាប់ទៅបានអ្នកណាទទួលខុសត្រូវបញ្ហានេះ ព្រោះគ្រាន់តែឮសំឡេងឡាន វាគួរឲ្យខ្លាចទៅហើយ ណាទៅហ៊ានទៅ បើវាលឿនយ៉ាងនេះ មិចចង់ឲ្យគាត់ឈរពាំងមែន? ។

ចុះឯណាទៅប្រសាសន៍លោក ឌៀប ចាន់ធី ស្នងការរងនគរបាលខេត្តទទួលបន្ទុកចរាចរណ៍ លោកបានបញ្ជាក់កាលពីថ្ងៃទី២៩ ខែសីហាថ្មីៗនេះហើយថា ក្នុងការអនុវត្តន៍ច្បាប់នេះ គឺអនុវត្តន៍ រហូតទៅលើរថយន្តកែខុសបច្ចេកទេស ដូចជាដោះកៅអីចេញ តកាងក្រោយ តទ្រុងដឹកលើសទម្ងន់ដូចជា ដឹកឈើដាក់លើដំបូល និងចេញឈើលៀនមកក្រោយ ផ្ទុកសំពីងសំពោង សុទ្ធតែត្រូវបង្ក្រាប និងរើទម្លាក់ចេញ និងផាកពិន័យទៅតាមច្បាប់ ហេតុអ្វីបានជាលោកខែក សារី មិនបង្ក្រាប បែរជាខ្លាចបទល្មើសទៅវិញ ។

បើសិនជាលោកចង់បង្ក្រាប ឬអនុវត្តន៍ច្បាប់ ចុះរថយន្តឡើងពីខេត្តក្រចេះឆ្លងកាត់ចរាចរណ៍ និងសមត្ថកិច្ចខាងលើ គួរតែត្រួតពិនិត្យថា តើរថយន្តនោះ មានកៅអី ឬអត់ ឬ ក៏តកន្ទុយ ឬមិនត សមត្ថកិច្ចអ្នកអនុវត្តន៍ច្បាប់ នៅគោលដៅគួរតែត្រួតពិត្យ និងឃាត់ទុក ព្រោះវាខុសបច្ចកទេស គួរតែអនុវត្តន៍ទៅតាមបទបញ្ជាថ្នាក់លើទៅ ទើបគ្មានរថយន្តដឹកបទល្មើសបុកបារាស់នោះដែរ មិនបណ្តោយឲ្យឡើងធ្វើចរាចរណ៍ ដឹកឈើបន្តទៀត ថែមទាំងកែឆ្នៃកង់ឌុបតរ៉ឺម៉កថែមទៀតផង ហើយបែរជាថា ពួកនេះដឹកឈើ បើកលឿនៗ ណាស់ មិនហ៊ានឃាត់នោះទេ នេះជាលេះរបស់សមត្ថកិច្ចបើកដៃ និងត្រូវរ៉ូវគ្នាឲ្យឈ្មួញរកស៊ីដឹកឈើដោយសេរី ។

ផ្ទុយទៅនឹងប្រសាសន៍ របស់លោក ម៉ែន គង់ អ្នកនាំពាក្យសាលាខេត្ត លោកក៏បានបញ្ជាក់ថា ក្នុងការបង្ក្រាបបទល្មើសផ្សេងៗ មិនចាំបាច់ទាល់តែមានគណៈបញ្ជាការឯកភាពខត្តបញ្ជា ឬឲ្យធ្វើនោះទេ គឺមានជំនាញត្រូវអនុវត្តន៍ច្បាប់ ទប់ស្គាត់ និងបង្ក្រាបរាល់បទល្មើសទាំងឡាយស្រាប់ទៅហើយ ។

គួរបញ្ជាក់ថាៈ បញ្ហាខាងលើនេះ តើលោកអភិបាលខេត្ត ដែលរៀបចំបង្កើតគណៈបញ្ជាការឯកភាពខេត្ត ក៏ដូចលោកស្នងការនគរបាលខេត្ត លោកបានជ្រាបទេ អំពីបញ្ហា កូនចៅ ដែលឈរជើងនៅតាមគោលដៅ និមួយៗ មិនអនុវត្តន៍ច្បាប់ចរាចរណ៍ ទៅតាមការណែនាំ ក៏ដូចជាដាក់បទបញ្ជាយ៉ាងតឹងរ៉ឹងទៅលើ មន្ត្រីថ្នាក់ក្រោម ឲ្យអនុវត្តន៍ច្បាប់ និងទប់ស្កាត់បទល្មើសផ្សេងៗ ដែលកំពុងតែកើតមាន តែផ្ទុយទៅវិញ មន្ត្រីទាំងនោះ បែរជាបើកដៃ និងលួចឃុបឃិត បើកផ្លូវនៅពេលយប់ឲ្យឈ្មួញ លួចធ្វើសកម្មភាពដដែល តើលោកឧត្តមសេនិយ៍ទោ ម៉ៅ ដារ៉ា ស្នងការនគរបាលខេត្តគួរតែ ពិនិត្យមើលកូនចៅលោកដែលកំពុងប្រព្រឹត្តផ្ទុយទៅនឹងបទបញ្ជាគណៈបញ្ជាការឯកភាពខេត្ត ដែលទើប នឹងបង្កើតថ្មីៗនេះគ្មានប្រសិទ្ធភាពទៅវិញ ៕ មាស សុផាត


ចែករំលែក៖