ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្នរិះគន់អាជ្ញាធរខេត្តសៀមរាបថា មិនចាត់វិធានការលើរថយន្ដដឹកទំនិញលើសទម្ងន់

ចែករំលែក៖

ខេត្តសៀមរាប៖ រថយន្ដដឹកទំនិញលើសទម្ងន់ និងទំនិញសំពីងសំពោង បានចរាចរណ៍លើដងផ្លូវ ក្រវ៉ាតក្រុង នៅខេត្តសៀមរាប យ៉ាងសកម្ម ប៉ុន្ដែមិនឃើញមានមន្រ្ដីនគរបាលចរាចរណ៍ ឬអាជ្ញាធរ ចេញមកអន្ដរាគមន៍ ឬហាមឃាត់រថយន្ដទាំងនោះសោះ ធ្វើឲ្យផ្លូវ១ខ្សែរងការខូចខាតជាបណ្ដើរៗ ឈានទៅរកការខូចខាតទាំងស្រុង នាពេលដ៏ខ្លីខាងមុខ ។

តាមប្រភពព័ត៌មានពីមន្រ្ដីរាជការ និងពលរដ្នបានឲ្យដឹងថា ជារៀងរាល់ថ្ងៃ គាត់ឃើញរថយន្ដធំៗ ដឹកស្រូវ និងដឹកអេតចាយ ជាច្រើនគ្រឿង បានធ្វើចរាចរណ៍លើផ្លូវនេះ បណ្ដាលឲ្យកំណាត់ផ្លូវក្រវ៉ាតក្រុង ចាប់ពីចំណុច ភូមិ ចុងកាស៊ូ រហូតដល់ចំណុចភូមិ ទឹកវិល រងការខូចខាត ជាអន្លឺៗ និងឈានទៅរកការខូតទាំងស្រុង ក្នុងរយះពេលដ៏ខ្លីខាងមុខនេះ ។

លោក ស៊ូប្លាតុង អភិបាលក្រុងសៀមរាបពុំអាចសុំការបំភ្លឺបានទេ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ បើទោះបីខំព្យាយាមទំនាក់ទំនងតាមប្រព័ន្ធទូរស័ព្ទ និងប្រព័ន្ធតេឡេក្រាម ក៏ដោយ ពុំដឹងថា លោកជាប់រវល់ ឬមិនចង់បកស្រាយជាមួយអ្នកសារព័ត៌មាននោះឡើយ ៕ ប៊ុនរិទ្ធី


ចែករំលែក៖