ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចុះបង្ក្រាបបន្ទប់ពិគ្រោះនិងព្យាបាលជំងឺអត់ច្បាប់របស់ជនជាតិ ចិនមួយកន្លែងនៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ បន្ទប់ពិគ្រោះនិងព្យាបាលជំងឺ អត់ច្បាប់របស់ជនជាតិ ចិនមួយកន្លែងត្រូវបាន ក្រុមការងារលេខាធិការដ្ឋាន លុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាល ខុសច្បាប់សហការ ជាមួយអាជ្ញាធរខេត្ត មន្រ្តីនគរបាលយុត្តិធម៌ និងមន្ទីរ សុខាភិបាលខេត្តស្វាយរៀងចុះបង្ក្រាប កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុង តំបន់ពាណិជ្ជកម្មសង្កាត់បាវិត ក្រុងបាវិតខេត្ត ស្វាយរៀង ។

ការចុះបង្ក្រាបនេះដោយមានការចូលរួមពីសំណាក់លោកប្រធានលេខាធិការដ្ឋាន និងជាមន្ត្រីនគរបាលយុត្តិធម៌សម្របសម្រួល លោកព្រះរាជអាជ្ញាមន្ត្រីដែលពាក់ពន្ធ័ អភិបាលរងក្រុងបាវិតផងដែរ។

ពាក់ពន្ធ័នឹងករណីនេះដែរ លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាល ខេត្តស្វាយរៀង បានឲ្យដឹងថា ក្នុងអំឡុងពេលមុន និងក្រោយបោះឆ្នោត សេវាសុខាភិបាលខុសច្បាប់ នៅក្នុងខេត្តស្វាយរៀង មានការកើនឡើង បន្តិច មានទាំងជនជាតិ ខ្មែរ និងបរទេស ។ ប៉ុន្តែក្នុងនាមរូបលោកប្រធានមន្ទីរ និងសន្យាថា នឹងខិតខំប្រឹងប្រែងលុបបំបាត់ឱ្យអស់ ទូទាំងខេត្តស្វាយរៀង ។

ក្នុងនោះក្រុមការងារបានប្រមូលថ្នាំ ក្លែងក្លាយផលិតនៅប្រទេសចិន ដែលមិនបានចុះបញ្ជីការនៅ ក្រសួងសុខាភិបាលចំនួន ៤កេស យកមករក្សាទុកនៅមន្ទីរសុខាភិបាល ដើម្បីដុតកម្ទេចចោល ។

លោកវេជ្ជបណ្ឌិតបានថ្លែង បញ្ជាក់ទៀតថាដើម្បីលុបបំបាត់ សេវាសុខាភិបាលខុសច្បាប់នេះឱ្យមានប្រសិទ្ធភាព ត្រូវតែមាន ការ ចូលរួមសហការពី ព្រះរាជអាជ្ញា អាជ្ញាធរខេត្ត និងសមត្ថកិច្ច មូលដ្ឋាន ដោយអនុវត្តតាម គោលការណ៍ច្បាប់ជាធំ ដើម្បីលើកកម្ពស់សុខ មាលភាពរបស់ពលរដ្ឋ អោយកាន់តែប្រសើរឡើងផងដែរ៕ យឹម សុថាន


ចែករំលែក៖