ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនជនសង្សយ័ជាជនជាតិចិនពាក់ពន្ធ័បទល្មើសគ្រឿងញៀនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមច្បាប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ បានបញ្ជូនជនសង្សយ័ជាជនជាតិចិនពាក់ពន្ធ័បទល្មើសគ្រឿងញៀនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមច្បាប់។

យោងតាមរបាយការណ៍ពីកងរាជអាវុធខេត្តព្រះសីហនុឲ្យដឹងថា កាលពីយប់រំលងអធ្រាត្រ ឆ្លងចូលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀនសហការជាមួយ កម្លាំង អាវុធហត្ថក្រុង និងកម្លាំងអាវុធហត្ថស្នាក់ការទំនប់រលក ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលផែនយុត្តិធម៌ និងមានការសម្របសម្រួលពីលោក គៀន សុន្ទរោ ព្រះរាជ្ញអាជ្ញារងអមសាលាដំបូងខេត្ត បានចុះបង្រ្កាបករណីគ្រឿងញៀន ក្នុងក្លឹបកំសាន្ត អុីតៃ ជាយិន របស់ជនជាតិចិននៅចំណុចក្រុម០៤ ភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ ។

ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានឃាត់ជនសង្ស័យបានចំនួន១៣នាក់ , ស្រី ចំនួន ០៥ នាក់៖

១/ ឈ្មោះ shi xue chengភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិនមុខរបរមេការKTV ។

២/ឈ្មោះRuan xiu ping ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរ មេការបន្ទប់ខារ៉ាអូខេ ។

៣/ឈ្មោះWu be xian ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៌។

៤/ឈ្មោះPan yi ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៌ ។

៥/ឈ្មោះLuo Zhi yong ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិនមុខរបរទេសចរណ៌ ។

៦/ឈ្មោះLin Ling ភេទស្រី អាយុ២២ឆ្នាំ មុខរបរទេសចរណ៌។

៧/ ឈ្មោះ Xiang Mei Li ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរទេសចរណ៌ ។

៨/ ឈ្មោះ Liao yun ភេទប្រុសអាយុ៣៧ឆ្នាំជនជាតិចិនមុខរបរទេសចរណ៌ ។

៩/ ឈ្មោះ Chen xiao ni ភេទស្រី អាយុ២៦ឆ្នាំជនជាតិចិនមុខរបរទេសចរណ៌ ។

១០/ឈ្មោះ Li xin ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៌ ។

១១/ ឈ្មោះ chen xiao tianភេទប្រុសអាយុ៣៩ឆ្នាំជនជាតិចិនមុខរបរទេសចរណ៌។

១២/ ឈ្មោះBen Bai yuភេទស្រីអាយុ២៣ឆ្នាំជនជាតិចិនមុខរបរទេសចរណ៌។

១៣/ ឈ្មោះ ចាន់ សៀវនី ភេទស្រី អាយុ២៦ឆ្នាំជនជាតិចិន មុខរបរទេសចរណ៌។

ជាមួយគ្នានេះដែរ សមត្ថកិច្ចដកហូតវត្ថុតាង ថ្នាំញៀនប្រភេទម្សៅសថ្លា ចំនួន០៣ កញ្ចប់ធំ ស្មើនឹងទម្ងន់ ២៨៨៤,៦៦ ក្រាម ( ទម្ងន់សុទ្ធ )ព្រមទាំងសម្ភារៈពាក់ពន្ធ័មួយចំនួនទៀត។

បើតាមរបាយការណ៍ដ៍ដែលបញ្ជាក់ថា ក្រោយពីសាកសួររួច កម្លាំងជំនាញបានបែងចែកជនសង្សយ័ជាពីប្រភេទ រួមមានអ្នកពាក់ពន្ធ័បទល្មើសផ្ទាល់ចំនួន០៤នាក់ (ប្រុសទាំង៤) ត្រូវបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចំណែកជនសង្សយ័៩នាក់ទៀត ក្នុងនោះមានស្រី៥នាក់ សមត្ថកិច្ចបានអប់រំឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖