ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលរងខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រី តែមិនឲ្យអ្នកព័ត៌មានថតផ្សាយ

ចែករំលែក៖

ភ្នំពេញ៖​ លោក ឃឹម​ ស៊ុនសូដា​ អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានដឹងនាំកម្លាំងចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែង ខណៈអ្នកសារព័ត៌មានចុះថតផ្សាយ បែរជាលោកមិនអនុញ្ញាតឲ្យថតនោះឡើយ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ជុំវិញករណីបង្ក្រាបខាងលើនេះ អាជ្ញាធរមូលដ្ឋាន មិនបានបំភ្លឺឡើយ បន្ទាប់ពីដឹងថា មានអ្នកសាព័ត៌មានទៅដល់ទីនោះដែរ ក្រៅពីដាក់បម្រាម ហាមថតកិច្ចប្រតិបត្តិការបង្ក្រាប ដែលធ្វើឲ្យមហាជនងឿងឆ្ងល់ថា តើអាជ្ញាធរបង្ក្រាបចាប់មែនទែន ឬមួយយ៉ាងណា ក៏មិនដឹង ឬមួយទូហ្គេមនោះចាស់ពេក មិនចង់ឲ្យថតឬ ត្រូវបានគេមកដឹកយកទៅដូរ ឬមួយយកទៅជួសជុល ក៏មិនដឹង គ្រាន់តែថតរូបមិនបានផង កុំថា ឡើយសាកសួរ(Sic)។

គួរបញ្ជាក់ថា ទីតាំងខាងលើនេះ តែងតែឃើញអាជ្ញាធរចុះបិទ តែមិនបានមួយចំអិនកំពិសផង ក៏បើកដំណើរការវិញ តើមកពីម្ចាស់ទីតាំងសែនម្ចាស់ទឹកដីត្រូវឬក៏មានខ្សែធំ?

ចាំមើល លើកនេះ តើដូចលើកមុនៗដែរឬទេ? ៕ សុខាសែនជ័យ


ចែករំលែក៖