ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានប្រពន្ធខ្លួនប្តឹងនគរបាលឲ្យឃាត់ខ្លួនកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចបន្ទប់លេខ៤២ ផ្ទះជួលមួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណៈទ្រាំលែងបាននូវទង្វើរបស់ប្តីមិនព្រមធ្វើការ ដេកចាំតែស៊ីចាយកម្លាំងញើសឈាមប្រពន្ធ ហើយប្រើហិង្សាវាយធ្វើបាបនាងរាល់ថ្ងៃ រយៈពេល៤ឆ្នាំ មកហើយ ព្រមទាំងបម្រុងអារ.កសម្លាប់នាងចោលទៀតនោះ ។
ស្ត្រីជាប្រពន្ធបានប្រាប់ថា នាងឈ្នោះ ប៊ូ ហុង អាយុ២២ ជាកម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅបន្ទប់ជួលដែលជាកន្លែងកើតហេតុ ។ ចំណែកលោកប្ដីកំណាចនាង ឈ្មោះ ឆៃ ចន្តា អាយុ២៣ឆ្នាំ គ្មានមុខរបររកស៊ីអ្វីទេ និងមានស្រុកកំណើតនៅក្នុងភូមិចំការលើ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។
ស្ត្រីជាប្រពន្ធមានឲ្យដឹងថា នាងបានរស់នៅនិងទ្រាំកាឈឺចាប់ទាំងរាងការ រួមទាំងផ្លួវចិត្តអស់រយះពេល៤ឆ្នាំមកហើយ ។ ហើយក៏ធ្លាប់ប្តឹងនគរបាលហៅទៅអប់រំ និងធ្វើកិច្ចសន្យាម្តងរួចមកហើយ រហូតមកដល់ពេលនេះ ដោយទ្រាំលែងបាននូវទង្វើរបស់ប្តី ខណៈមិនខំជួយរកស៊ីបែរជាដេកនៅតែផ្ទះមិនត្រឹមតែប៉ុណ្ណោះ លោកប្តីហេងស៊យនោះ បានប្រើហិង្សាវាយធ្វើបាបរាល់ថ្ងៃទើបប្តឹងនគរបាលជាលើកទី២ប្រគល់ឲ្យចាត់ការតាមច្បាប់ ៕ សុខាសែនជ័យ