ព័ត៌មានទាន់ហេតុការណ៍៖

កំណាត់ផ្លូវ២០១១ រលួយចេញទឹក ដូចថ្លុកក្របីហើយ សូមលោក ម៉ូវ ម៉ានិត ជួយមើលផង

ចែករំលែក៖

ភ្នំពេញ ៖ ពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខថា កំណាត់ផ្លូវ២០១១ ឧកញ៉ា ទ្រី ហេង ក្នុងភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ទទួលរងការខូចខាត ទាំងស្រុងទៅហើយ ក៏ដោយសារ រថយន្តធន់ធំ ដឹកដី ដឹកថ្ម ដឹកទំនិញ បើកឆ្លងកាត់ ស្របពេលដែល រដូវភ្លៀងធ្លាក់មកដល់ ធ្វើឲ្យកំណាត់ផ្លូវខាងលើ កាន់តែជួបនូវផលលំបាក ធ្វើដំណើរ សម្រាប់ថ្មើរជើង កង់ ម៉ូតូ រថយន្តធន់តូច រាល់ថ្ងៃ ឆ្លងកាត់បានតែរថយន្តដឹកដី ដឹកថ្ម តែប៉ុណ្ណោះ ផ្លូវទៅជាថ្លុកក្របី មិនដឹងថ្ងៃណា ទើបថ្នាក់លើមើលឃើញ ដូចច្នេះហើយពលរដ្ឋថា សូមលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌជួយទៅពិនិត្យមើលផង។

តាមប្រជាពលរដ្ឋ បានឲ្យដឹងថា ពួកគាត់រំពឹងទៅលើគម្រោងអភិវឌ្ឍន៍របស់ខណ្ឌសែនសុខឆ្នាំ២០១៨ នឹងថាស្ថាបនាស្រោចស្រង់ផ្លូវនេះឡើងវិញ តែរហូតមកដល់ចុងឆ្នាំ២០១៨នេះទៅហើយ នៅមិនទាន់មានគម្រោងណាមួយធ្លាក់ សម្រាប់ធ្វើផ្លូវឡើងវិញ ។

ដោយពលរដ្ឋជួបនូវក្តីលំបាកធ្វើដំណើរឆ្លងកាត់ ដោយសារផ្លូវ លិចទឹកល្ហល្ហាច ជន់ដោយទឹកភ្លៀង ជង្ហុក ធំៗ ពួកគាត់សំណូមពរផងដែរ ដល់ លោក ម៉ូវ ម៉ានិត អភិបាល នៃគណអភិបាល ខណ្ឌសែនសុខ មេត្តាជួយពិនិត្យ សម្រួលតាមខ្ទង់ណាក៏ដោយ មិនបានចាក់បេតុង ស្អាតដូចផ្លូវអស់គេ ក៏បានត្រឹម ឈូស ឆាយ លប់ជង្ហុក ឲ្យស្មើគ្រាន់ធ្វើដំណើរ ៕


ចែករំលែក៖