ខេត្តកណ្ដាល៖ នគរបាលប៉ុស្ដិ៍រដ្ឋបាលព្រែកដំបង សហការជាមួយកម្លាំងនគរបាលផ្នែកប្រឆាំងបទល្មើសគ្រឿងញៀស្រុក ចុះបង្រ្កាបចាប់ខ្លួនជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួក៣នាក់ជាមុខសញ្ញាជួញដូរគ្រឿងយ៉ាងសកម្ម និងដកហូតថ្នាំញៀនចំនួន៧កញ្ចប់ ។ ប្រតិបត្ដិការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង២២និង៣០នាទី ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ លើផ្លូវបេតុងនៅភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនឈ្មោះ ទ្រី ចំរើន ភេទប្រុស អាយុ១៣ឆ្នាំ មានទីលំនៅភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល និងឈ្មោះ សុខ សេក ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល រីឯជនសង្ស័យម្នាក់ទៀតដែលរត់គេចខ្លួនឈ្មោះ អាត ជ័យ ភេទប្រុស អាយុប្រមាណ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ។ ក្នុងប្រតិបត្ដិការបង្រ្កាបនេះផងដែរ សមត្ថកិច្ចបានធ្វើការដកហូត⭕វត្ថុតាងមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន៧កញ្ចប់តូច (តូច៦កញ្ចប់និងមធ្យម១កញ្ចប់) ។
ប្រភពដដែលបន្ដថា ក្រុមជនសង្ស័យខាងលើគឺជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មក្នុងភូមិសាស្រ្ដឃុំព្រែកដំបង ស្រុកមុខកំពូល ដែលសមត្ថកិច្ចបានតាមដានជាយូរមកហើយ តែពុំទាន់មានវត្ថុតាងណាមួយដើម្បីដាក់បន្ទុកចាប់ខ្លួនជនសង្ស័យខាងលើបានទេ ។ លុះមកដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលព្រែកដំបង បានទទួលព័ត៌មានថា ជនសង្ស័យខាងលើកំពុងធ្វើសកម្មភាពជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិ/ឃុំកើតហេតុខាងលើ ភ្លាមនោះកម្លាំងនគរបាលប៉ុស្ដិ៍ក៏បានសហការជាមួយកម្លាំងនគរបាលផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុក ចុះធ្វើការបង្រ្កាបចាប់ខ្លួនជនសង្ស័យ២នាក់ រីឯជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល និងដកហូតថ្នាំញៀនចំនួន៧កញ្ចប់ យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ថ្នាំញៀនខាងលើនេះពិតជារបស់ខ្លួនប្រាកដមែន ដែលខ្លួនបានយកជនម្នាក់ដើម្បីយកមកលក់បន្ដ ៕ ស្អាងជ័យ