ព័ត៌មានទាន់ហេតុការណ៍៖

គួរឲ្យខ្លាច! អ្នកបើកបររថយន្តដឹកកុងតឺន័រតាមផ្លូវជាតិលេខ៤ មានផ្ទុកសារធាតុញៀន ១២នាក់ ក្នុងចំណោម១២៨នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នគរបាលត្រួតពិនិត្យរកឃើញអ្នកបើកបររថយន្តដឹកកុងតឺន័រតាមផ្លូវជាតិលេខ៤ មួយចំនួនមានផ្ទុកសារធាតុញៀន។

លោកឧត្តមសេនីយ៍ត្រីស៊ុន សុផាត ស្នងការរងទទួលផែនប្រឆាំងបទល្មើស បានឲ្យដឹងថាៈ ដោយទទួលបានការអនុញ្ញាតពី លោកយន្ត មីន អភិបាលខេត្តព្រះសីហនុ និងការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅវេលាថ្ងៃត្រង់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងនគរបាលខេត្តព្រះសីហនុ ដឹកនាំ ដោយលោកវរសេនីយ៍ទោ សួស សីលា នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចុះត្រួតពិនិត្យ អ្នកបើករថយន្ដធុនធ្ងន់ ដឹកកុងតឺន័រ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ភូមិអូរចំណារ ឃុំអូរឧញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដេីម្បីធ្វេីតេស្តទឹកនោមរកមេីលសារធាតុញៀន ក្នុងនោះបានត្រួតពិនិត្យធ្វើតេស្តទៅលើអ្នកបើកបរចំនួន ១២៨នាក់ រកឃើញអ្នកមានផ្ទុកសារធាតុញៀនចំនួន ១២នាក់។

សមត្ថកិច្ចបញ្ជាក់ថា អ្នកមានផ្ទុកសារធាតុញៀនទាំង១២នាក់ សមត្ថកិច្ចបានអប់រំ ធ្វេីកិច្ចសន្យាឲ្យបញ្ឈប់ការប្រើប្រាស់សារធាតុញៀន ដោយឲ្យម្ចាស់ក្រុមហ៊ុនរថយន្តមកធានាផងដែរ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖