ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតដាវសាំម៉ូរ៉ៃមួយដើម

ចែករំលែក៖

ភ្នំពេញ៖​ កម្លាំងនគរបាលបានល្បាតក្នុងមូលដ្ឋាន ក៏ប្រទះឃើញបុរសម្នាក់ដោយមានការសង្ស័យ ក៏សុំឆែកឆេលើដងខ្លួន ស្រាប់តែរកឃើញដាវសាំម៉ូតូរ៉ៃមួយដើមទើបឃាត់ខ្លួនតែម្តង ។

ហេតុការណ៍​នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី ០៧ កញ្ញា ២០១៨ ​ផ្លូវបេតុង ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ​។

ជនសង្ស័យមានឈ្មោះ រ៉ូ ច័ន្ទវិរះ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិត ស្នាក់នៅផ្ទះគ្មានលេខ ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ (មានផ្ទុកសារធាតុញៀន) ។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូត ដាវសាំម៉ូរ៉ៃ ចំនួន១ ដើម ។

សមត្ថកិច្ចបានឲ្យដឹងថា​ មុនពេលកើតហេតុកម្លាំងបានជិះ ម៉ូតូល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើស ជូនប្រជាពលរដ្ឋលុះមកដល់ចំណុចកើតហេតុ ក៏ជួបនឹងបុរសខាងលើដោយមានការសង្ស័យទើបហៅឲ្យឈប់ និងសុំការឆែកឆេរលើដងខ្លួន ទើបរកឃើញដាវសាំម៉ូរ៉ៃចំនួនមួយដើមហើយបានឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង បានបញ្ជូនបន្តឲ្យផ្នែកជំនាញខណ្ឌចាត់ការបន្ត តាមនីតិវិធី​ ៕ សុខាសែនជ័យ


ចែករំលែក៖