ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយដោយមានករណីនារីម្នាក់ បានចងកសម្លាប់ខ្លួននៅក្នុងផ្ទះ ប្រហែល២ទៅ៣ថ្ងៃរួចសាកសពសពឡើងហើម រលួយ សង្ស័យមានវិបិត្តដោះស្រាយមិនចេញ សម្រេចចិត្តបែបនេះ ។ ករណីនេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ព្រឹ កថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅផ្លូវ៣១៦z ផ្ទះលេខ១០z សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើតាមក្រុមគ្រួសារនារីរងគ្រោះបានប្រាប់ឲ្យដឹងថា សពមានឈ្មោះ ពៅ លក្ខណា ភេទស្រី អាយុ៣៥ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ។
បើតាមប្រភពព័ត៌មានពីក្រុមគ្រួសារបានបន្តទៀតថា មុននិងបង្កការភ្ញាក់ផ្អើលក្រុមគ្រួសារមានការធុមក្លិនស្អុយចេញពីបន្ទប់នារីរងគ្រោះខាងលើ ក៏មានការសង្ស័យបានបើកទ្វារចូលមើលទើបដឹងថា នារីរងគ្រោះបានចងកសម្លាប់ខ្លួននៅក្នុងផ្ទះបាត់ទៅហើយ។ ភ្លាមៗនោះ ខាងក្រុមគ្រួសារ ក៏បានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យមកពិនិត្យមើលកន្លែងកើតហេតុ បន្ទាប់មកខាងអាជ្ញាធរមូលដ្ឋានបានរាយការណ៍បន្តទៅសមត្ថកិច្ចផ្នែកចក្ខុ មកពិនិត្យរួច បានសន្និដ្ឋានថាជាករណីចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន។
ក្រោយពីសមត្ថកិច្ចត្រួតពិនិត្យរួចរាល់ សាកសពនារីរងគ្រោះខាងលើ ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯវត្តសន្សំកុសល ៕ អរុណរះ