ខេត្តឧត្តរមានជ័យ៖ ដោយសារប្រទេសជាតិផ្ដល់ក្ដីទុកចិត្តនឹងរាជរដ្ឋាភិបាលអាណត្តិទី៦ ត្រូវបានតែងតាំង លោក គន់ គីម ជាទេសរដ្ឋមន្រ្ដី និងជាអគ្គលេខាធិការអតីតយុទ្ធជនកម្ពុជា ។
ក្រោយពីមានការជឿទុកចិត្តពីប្រទេសជាតិ និងប្រមុខរាជរដ្ឋាភិបាលអាណត្តិទី៦នេះ លោកទេសរដ្ឋមន្រ្ដី គន់ គីម បានបង្ហោះសារ នៅលើ បណ្ដាញ់សង្គមថា ក្នុងនាម លោកជា គណៈកម្មាធិការ ស.អ.ក. តាមបណ្ដាខេត្ត នឹងបន្ដការងារដូចភ្លៀងរលឹម ដោយបានខិតខំសាងសង់ផ្ទះ ដែលជាអំណោយ របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អតីតយុទ្ធជនកម្ពុជា និងចុះផ្ដល់ថវិកាបេឡាមរណៈ សង្គ្រោះ ជូនដល់គ្រួសារសមាជិក ឲ្យបានទាន់ពេលវេលា ។
ដោយការឆ្លុះបញ្ចាំង ជាក់ស្ដែងរបស់សកម្មភាព លោកទេសរដ្ឋមន្រ្ដី គន់ គីម នៅខេត្តឧត្តរមានជ័យ កន្លងមក លោកតែងតែយកចិត្តទុកដាក់ជាខ្លាំង ចំពោះគ្រួសារអតីតយុទ្ធជននៅខេត្តឧត្តរមានជ័យទាំងមូល ជានិច្ចកាល លោកតែងតែ ចុះសួរសុខទុក្ខ ដល់លំនៅដ្ឋាន គ្រួសារអតីតយុទ្ធជនជាហូរហែ និងចុះទៅពិនិត្យផ្ទាល់នូវគំរោងសាងសង់លំនៅឋានទុកសម្រាប់ចែកជូនដល់អតីតយុទ្ធជនជាញឹកញាប់ផងដែរ ។
នេះសបញ្ជាក់ឲ្យឃើញថា គ្រួសារអតីតយុទ្ធជនកម្ពុជា កំពុងតែមានការយកចិត្តទុកជាខ្លាំង ពីសំណាក់ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ៕ ប៉ែន នួន