ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់ជិះម៉ូតូបត់ឆ្វេងមិនប្រយ័ត្ន ត្រូវម៉ូតូមកពីក្រោយបុកពេញទំហឹង របួសធ្ងន់ ស្រាល៣នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ប្រុស ស្រី៣នាក់ បានរងរបួសធ្ងន់ ស្រាល ខណៈដែលជួបករណីគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូបត់ឆ្វេង ខ្វះការប្រុងប្រយត្ន័ ក៏ត្រូវម៉ូតូមកពីក្រោយ ចាប់ហ្វ្រាំងមិនទាន់ បុកពេញទំហឹង ។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃចន្ទ ១កើត ខែភទ្របទ ឆ្នាំ ច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០១៨ វេលាម៉ោង ៧ និង ១៥ នាទីព្រឹក ស្ថិតនៅលើផ្លូវជាតិលេខ១៣ ភូមិចក ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ម៉ូតូដែលបត់ឆ្វេងមិនប្រយត្ន័ បើកបរដោយឈ្មោះ ឃឹម ស្រីនាត ភេទ ស្រី អាយុ១៧ឆ្នាំ រស់នៅភូមិអកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ចំណែកម៉ូតូទី១ទៀត ម៉ាកហុងដា សេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ស្លាកលេខ ស្វាយរៀង 1F0293 ខូចខាតយ៉ាងដំណំ។

ភាគីរងគ្រោះមានឈ្មោះ ម៉ែន ទុំ អាយុ ២០ ឆ្នាំ មានទីលំនៅភូមិ ទួលក្រូច ឃុំ ត្រពាំងស្តៅ ស្រុករមាសហែក ខេត្ត ស្វាយរៀង និងអ្នករួមដំណើរម្នាក់ ឈ្មោះ ម៉ែន សាមី ភេទ ប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិឃុំ ជាមួយគ្នា ដោយជិះម៉ូតូម៉ាក ZoomerX ពណ៌ខ្មៅ លាយស ពាក់ស្លាកលេខ តាកែវ 1Q.7961។

បើតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ​ មានស្ត្រីម្នាក់បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ ១២៥ ពណ៌ខ្មៅ ដោយធ្វើដំណើរពីត្បូងទៅជើង លុះបើកដល់ចំណុចកើតហេតុ ក៏បានបត់ឆ្វេងខ្វះប្រុងប្រយត្ន័ក៏ ត្រូវម៉ូតូមួយគ្រឿងទៀត ម៉ាក ZoomerX ពណ៌ខ្មៅ លាយស ដែលកំពុងធ្វើដំណើរ ជិះគ្នា២នាក់ ស្របទិសគ្នា បុកយ៉ាងពេញទំហឹង បណ្តាលឲ្យដួលរដូករណែលទាំងសងខាង ។

ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានមកដល់វាស់វែង ព្រមទាំងបានបញ្ជូនទាំងសងខាងទៅមន្ទីរពេទ្យ បង្អែកខេត្តស្វាយរៀង ដើម្បីសង្គ្រោះ និងអូសយកមធ្យោបាយម៉ូតូធ្វើដំណើទាំងពីរគ្រឿងយកមករក្សា ទុកនៅអធិការដ្ឋាននគរបាលស្រុករំដួល ដើម្បីដោះស្រាយតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖