ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាបក្រុមចោរឆក់ទូរស័ព្ទតាមផ្លូវសាធារណៈ ឃាត់ខ្លួន៧នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យ១ក្រុម ជាមុខសញ្ញាឆក់ទូរស័ព្ទតាមផ្លូវសាធារណៈ បានធ្វើសកម្មភាពឆក់ទូរស័ព្ទ តាមផ្លូវជាតិលេខ៤ ត្រូវសមត្ថកិច្ច ស្ទាក់ចាប់បានផ្តួលម៉ូតូរត់ចូលសាលារៀន ។

ហេតុការណ៍ឆក់ទូរស័ព្ទនេះ បានកើតឡើងកាលពីម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០១៨ តាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេ៤២-៤៣ ក្នុងភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនឈានដល់បង្ក្រាបមុខសញ្ញាចោរឆក់១ក្រុមនេះ សមត្ថកិច្ចបានទទួលព័ត៌មានពីជនរងគ្រោះ ពីករណីឆក់ទូរស័ព្ទ ។ ក្រោយពីស្គាល់ភិនភាគ សមត្ថកិច្ច បានចេញស្ទាក់ហើយជនសង្ស័យ ដឹងខ្លួន ក៏ផ្តួលម៉ូតូរត់ចូលអនុវិទ្យាល័យចំបក់ តែសមត្ថកិច្ច តាមចាប់បានជនសង្ស័យម្នាក់ឈ្មោះម៉ឹល រ៉ូយ៉ាល់ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិស្វាយដង្គំ ឃុំស្គុះ ស្រុកសំរោងទង រួចឆ្លើយសារភាពប្រាប់ទីតាំងដែលបក្ខពួកគេកំពុងលាក់ខ្លួន ។

ប្រភពដដែលបន្តថា លុះដល់ម៉ោង២រសៀល សមត្ថកិច្ច បានសហការជាមួយប៉ូលិសព្រហ្មទណ្ឌកម្រិតធ្ងន់ ចុះឆែកឆេរផ្ទះ១កន្លែង ឃាត់ខ្លួនបានជនសង្ស័យ៦នាក់ទៀត ។

ជនសង្ស័យឈ្មោះ ឌឺ វណ្ណនុន ភេទប្រុស​ អាយុ១៧ឆ្នាំ នៅភូមិរំលោងប្រឃ្លះ សង្កាត់សុពរ័ទេព ក្រុងច្បារមន ឃាត់នៅភូមិបែលហែលសង្កាត់សុពរ័ទេព ក្រុងច្បារមន ជាជនល្មើល ។

ឈ្មោះ ឃុន លីដា ភេទប្រុស​ អាយុ២៨ឆ្នាំ រស់នៅភូមិបែលហែល សង្កាត់សុពរ័ទេព បក្ខពួកនឹងផ្ដល់ផ្ទះស្នាក់នៅ , ឈ្មោះ សុីម សៅនិត ភេទប្រុស​ អាយុ១៧ឆ្នាំ ភូមិតាំងក្រសាំង ឃុំព្នាយ ស្រុកសំរោងទង, ឈ្មោះ អ៊ុន ចាន់ដារ៉ា ភេទប្រុស​ អាយុ១៧ឆ្នាំ ភូមិសំពៅង ឃុំព្នាយ, ឈ្មោះ ភុំ សុខជា ភេទប្រុស​ អាយុ១៧ឆ្នាំ ភូមិតាំងក្រសាំង ឃុំព្នាយ និងឈ្មោះ គង់ វិចិ្ឆការ ភេទប្រុស​ អាយុ១៧ឆ្នាំ ភូមិអង្គសេរី សង្កាត់សុពរ័ទេព ក្រុងច្បារមន ។

យោងតាមចម្លើយសារភាព ឈ្មោះ រ៉ូយ៉ាល់ ខ្លួនធ្វើសកម្មភាពឆក់ចំនួន៤លើក លើក១ឆក់នៅសួនកំពង់ស្ពឺ លើកទី២ ផ្លូវ៤១ខាងជើងផ្សារអង្គមេត្រី លើកទី៣ផ្លូវជាតិលេខ៤ខាងកើតផ្សារថ្នល់ទទឹង លើកទី៤ករណីថ្ងៃ៩ ខែកញ្ញា ឆ្នាំ២០១៨ ។

ជាមួយគ្នានេះ សមត្ថកិច្ចដកហូតម៉ូតូ៣គ្រឿង ម៉ាកស្មាស់ ទូរសព័្វដៃ១គ្រឿង ។

សមត្ថកិច្ចកសាងសំណុំរឿងចាត់កាតាមនីតិវិធី ៕ សេនាស័ក្តិ


ចែករំលែក៖