ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់រកឃើញម្សៅក្រាមសង្ស័យថ្នាំញៀន​២កញ្ចប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោង១១និង១៥នាទី ស្ថិតនៅក្រុម១៦ ភូមិ០១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុ បានចុះបង្ក្រាបគ្រឿងញៀន១ករណីឃាត់ខ្លួនជនសង្ស័យម្នាក់ រួមជាមួយវត្ថុតាងជាក់ស្តែង ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យឈ្មោះប៉ិច បឿន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរមុខមិនពិតប្រាកដ។

វត្ថុតាងដកហូតបានរួមមានម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន២កញ្ចប់ (១ធំ និង១តូច) ទូស័ព្ទ២គ្រឿង និងសម្ភារវេចខ្ចប់មួយចំនួនទៀត ។

បច្ចុប្បនជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕ ឆ្លាម សមុទ្រ


ចែករំលែក៖