ព័ត៌មានទាន់ហេតុការណ៍៖

២នាក់ប្លន់ម៉ូតូពីភ្នំពេញចេញទៅដល់កំពង់ឆ្នាំងត្រូវសមត្ថកិច្ចចាប់ជាប់ដាក់ខ្នោះ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ សហការជាមួយនសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង ឃាត់ជាបន្តបន្ទាប់ ក្រោយពេលដែលសមត្ថកិច្ចស្រាវជ្រាវរកឃើញថា ជនសង្ស័យទាំងពីរនាក់នេះបានពាក់ព័ន្ធនឹង ករណីប្លន់ម៉ូតូយកពីភ្នំពេញ មកលាក់ទុកនៅ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ គឺបានកើតឡើងកាលពីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នៅភូមិសាស្រ្តស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនេះ ម្នាក់ឈ្មោះ ឈ្មោះ លី សុខហេង អាយុ ៣១ ឆ្នាំ ភេទប្រុស រស់នៅ ច្រាំងចំរេះ ខ័ណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងម្នាក់ទៀតឈ្មោះ រូ ម៉ៅជួប អាយុ ១៨ឆ្នាំ ភេទប្រុស រស់នៅស្វាយប៉ាក ខ័ណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីបានស្រាវជ្រាវតាមជំនាញរួចមកសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បាហការ ជាមួយសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង ក្នុងប្រតិបត្តិការរកក្រុមជនសង្ស័យចំនួន២នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូយកមកសម្ងំលាក់ខ្លួនក្នុងមូលដ្ឋាននេះ ។ ក្រោយពីស្រាវជ្រាវយ៉ាងល្អិតល្អន់ ពីមន្រ្តីជំនាញ សមត្ថកិច្ចបានរកឃើញមុខសញ្ញាចំនួន២នាក់ រួមនិង វត្ថុតាង ម៉ូតូហុងដាសេ១២៥ ១គ្រឿង ដែលក្រុមជនសង្ស័យបានធ្វើសកម្មភាពប្លន់យកម៉ូតូនេះមក ។ ក្រោយពីសួរនាំតាមនីតិវិធី សមត្ថកិច្ចនគបាលបានកសាងសំណុំរឿង ទៅស្នងការដ្ឋានរាជធានីភ្នំពេញដើម្បី បានចាត់ការតាមនីតិវិធី៕ ចន្ថា


ចែករំលែក៖