ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំបុកម៉ូតូពីក្រោយ និងបន្តបុក​រថយន្តដឹកកម្មករ​សំណង់​ បណ្តាលឲ្យស្លាប់ របួសធ្ងន់ និងស្រាល​ជិត១០នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅឃុំបិតត្រាង លើផ្លូវជាតិលេខ៤វេលាម៉ោង3និង30នាទីរសៀល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ សមត្ថកិច្ចអះអាងថា បង្កដោយ រថយន្តដឹកត្រីសមុទ្រ ០១គ្រឿងម៉ាក HYUNDAI ពណ៌ ស ពាក់ស្លាកលេខព្រះសីហនុ3A-3982 បើកបរដោយឈ្មោះ តួន ស៊ីសាវ៉ែន ភេទ ប្រុស អាយុ ៣៧ឆ្នាំ ទីលំនៅក្នុងខេត្តកំពត មានទិសដៅចេញពីខេត្តព្រះសីហនុ បានបុកពីខាងក្រោយម៉ូតូ ០១គ្រឿងម៉ាក Scoopy ពណ៌ ស គ្មានស្លាកលេខ អ្នកបើកបរ ឈ្មោះ សួន សុធារិទ្ធ ភេទ ប្រុស អាយុ25ឆ្នាំ(ស្លាប់នៅកន្លែងកើតហេតុ) ទិសដៅស្របគ្នា រួចបានបន្តទៅមុខបុក រថយន្តកូរ៉េ ដឹកកម្មករសំណង់ ០១គ្រឿងទៀតម៉ាក HYUNDAI ពណ៌ ស ពាក់ស្លាកលេខកំពត2A-1130 បើកបរដោយឈ្មោះ ផុត ផេន ភេទ ប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ មានទិសដៅស្របគ្នា ។

ហេតុការណ៍នេះបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និង រងរបួសមនុស្សចំនួន ៧នាក់ រួមមាន៖

១-ឈ្មោះ សួន សុធារិទ្ធ អាយុ 25 ឆ្នាំ ភេទប្រុស មានទីលំនៅភូមិ4 សង្កាត់4 ក្រុង/ខេត្តព្រះសីហនុ អ្នកបើកបរម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុ។

២-ឈ្មោះ តួន ស៊ីសាវ៉ែន អ្នកបើកបររថយន្តដឹកត្រី រងរបួស ធ្ងន់ បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកសេតេ ។

៣-ឈ្មោះ ឆេង ស្រីអែម ភេទ ស្រី អាយុ ៣២ឆ្នាំ មុខរបរ កម្មករសំណង់ រងរបួស ធ្ងន់ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។

៤-ឈ្មោះ ចាម សុជាតិ ភេទ ប្រុស អាយុ ២២ឆ្នាំ មុខរបរ កម្មករសំណង់ រងរបួស មធ្យម បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

៥-ឈ្មោះ ផាត់ ញ៉ូ ភេទ ប្រុស អាយុ ១១ឆ្នាំ មុខរបរ សិស្ស រួមដំណើរលើរថយន្តដឹកកម្មករ រងរបួស ស្រាល បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។

៦-ឈ្មោះ មឿន មាក់ ភេទ ប្រុស អាយុ ១៦ឆ្នាំ មុខរបរ កម្មករសំណង់ រងរបួស ធ្ងន់ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។

៧-ឈ្មោះ ឈឹម នឿន ភេទ ស្រី អាយុ ៦៥ឆ្នាំ មុខរបរ កម្មករសំណង់ រងរបួស ធ្ងន់ បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកមិត្តភាពឃ្លាំងលើ។

៨-ឈ្មោះ ស៊ុម មានិត ភេទ ប្រុស អាយុ ២៩ឆ្នាំ មុខរបរ កម្មករសំណង់ រងរបួស មធ្យម បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកមិត្តភាពឃ្លាំងលើ។ អ្នករួមដំណើរលើរថយន្តដឹកកម្មករសំណង់ ទាំងអស់ស្នាក់នៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។

រីឯវត្ថុតាង រថយន្តចំនួន ០២គ្រឿង និង ម៉ូតូ ០១គ្រឿង ខូចខាតកម្រិតធ្ងន់ សមត្ថកិច្ចបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីដោះស្រាយបន្ត ៕ ឆ្លាម សមុទ្រ


ចែករំលែក៖