ព័ត៌មានទាន់ហេតុការណ៍៖

បើកបរកុំងងុយដេក បើងងុយដេកហើយដឹងថាបុកហើយ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តម៉ាក TRITONមួយគ្រឿងដែលបើកបរដោយបុរសម្នាក់សង្ស័យងងុយដេកខ្លាំងពេក ក៏រេចង្កូតជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់ចំនួន១កង់ ចំណែករថយន្តបានបែកកង់មុខទៅលែងរួច ។

ហេតុការណ៍នេះ បានកើតនៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងផ្លូវលេខ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបង្កម៉ាក TRITON ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 2S.7233 បើកបរដោយបុរសម្នាក់ជាជនជាតិខ្មែរទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅបុកក្បាលនាគទ្រូងពុះចែកផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់អស់១កង់ និងរថយន្តបង្កបែកកង់ទៅមុខលែងរួច តែមិនមានណាម្នាក់រងរបួសក្នុងករណីគ្រោះថ្នាក់ខាងលើនេះទេ ។

ក្រោយកើតហេតុ សម្ថកិច្ចមូលដ្ធានបានទំនាក់ទំនងទៅមន្រ្តីចរាចរណ៍ជំនាញឲ្យចុះមកដើម្បីចុះវាស់វែង និងស្ទួចរថយន្តទៅរក្សាទុកនៅការិយាល័យរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់៕ ភារ៉ា ដង្កោ


ចែករំលែក៖