ភ្នំពេញ៖ ក្រសួងយុត្តិធម៌ហាក់ក្តៅស្លឹកត្រចៀកបន្តិចហើយ ចេញលិខិតស្នើសុំកិច្ចសហការពីគ្រប់ស្ថានីយទូរទស្សន៍ទាំងអស់ រួមទាំងអាជីវករដែលមានមុខរបរពាក់ព័ន្ធនឹងវិស័យសិល្បៈវប្បធម៌ឲ្យផ្អាក ទទួលយកតារា កញ្ញា សេង សូណា ចូលរួមសម្តែង ។
ក្រសួងវប្បធម៌បានលើកមូលហេតុថា កញ្ញា សេង សូណា រូបនេះ តែងតែបន្តការប្រើប្រាស់សម្លៀកបំពាក់ និងឥរិយាបថធ្វើឲ្យប៉ះពាល់ដល់ទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ជាតិ តាមរយៈការថតខ្សែភាពយន្ត និងបណ្តាញព័ត៌មាន។
សូមអានលិខិតរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដូចខាងក្រោម៖