ព័ត៌មានទាន់ហេតុការណ៍៖

អាសូរជាទីបំផុត! ចុះពីរថយន្តឈ្នួល ក្អួតឈាមស្លាប់យ៉ាងរន្ធត់

ចែករំលែក៖

ភ្នំពេញ៖ ជីវិតមនុស្សគ្រប់រូប ពិតជាមិនដឹងថា ខ្លួនត្រូវស្លាប់ថ្ងៃណាឲ្យប្រាកដមែន ។ ជាក់ស្តែងបុរសម្នាក់ ខណៈចុះពីរថយន្តឈ្នួល ស្រាប់តែក្អួតឈាមស្លាប់យ៉ាងរន្ធត់តែម្តង ។

ហេតុការណ៍​សង្ខាមិនទៀងនេះបានកើតឡើងកាលពីវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ។

សាក្សីបានឲ្យដឹងថា បុរសរងគ្រោះអាយុជាង៥០ឆ្នាំ ជិះឡានឈ្នួលមកពីខេត្តព្រៃវែង គោលបំណងមកលេងនឹងប្រពន្ធ នៅចំណុចផ្សារទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ លុះពេលគាត់ចុះពីរថយន្តឈ្នួលហើយ ស្រាប់តែក្អួតធ្លាក់ឈាមស្លាប់តែម្តង ។

បុរសរងគ្រោះឈ្មោះ កិត ពៀត កើតឆ្នាំ១៩៦៦ ស្រុកកំណើតខេត្តព្រៃវែង ។ សមត្ថកិច្ចជំនាញបាននិងកំពុងចុះត្រួតពិនិត្យ ហើយមូលហេតុនៃការក្អួតឈាមនេះ យើងនៅមិនទាន់ដឹងទេ ៕ សុខា សែនជ័យ


ចែករំលែក៖