ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិន២នាក់ចុះពីលើកង់បីត្រូវចោរឆក់កាបូបអស់លុយជាង៣ពាន់ដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពឆក់ការបូបពីបុរសជនជាតិចិន២នាក់បានសម្រេចហើយគេចខ្លួនបាត់ដោយសុវត្តិភាពខណះកំពុងជិះរ៉ឺម៉កកង់បីបង្កការភ្ញាក់ផ្អើលកាលពីវេលា​ម៉ោង​១០​និង​២០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨ ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង និង​ផ្លូវ​រថភ្លើង ភូមិ​ក្បាលដំរី សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាមរយះអ្នកបកប្រែបានឲ្យដឹងថា​ បុរសជនជាតិ​ចិន​ទាំង​២​នាក់​ជា​ផ្នែក​ពិព័រណ៍​ពាណិជ្ជកម្ម​ចិន​អាស៊ាន​លើក​ទី​១៥ សម្ភារ​ដែល​ជនសង្ស័យ​ឆក់​កាបូបយួរ​មួយ ដោយនៅ​ក្នុង​នោះ​មាន​លុយ​ដុល្លារ​ចំនួន​ជាង​៣​ពាន់​ដុល្លារ និង​លិខិតឆ្លងដែន​ចំនួន​២ ។

តាម​ប្រភព​ព័ត៌មាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ​ពួក​គាត់​ទាំង​២​នាក់​បាន​ចេញពី​អូ​ឡាំ​ពិ​ក ដោយ​ជិះ​តាម​រ៉ឺ​ម៉ក​កង់​បី​មក​មុខ​ប្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដើម្បី​មក​សម្រាក​នៅផ្ទះ​សំណាក់​ពោធិ​ចិន​តុង លុះ​មក​ដល់​មុន​ផ្ទះសំណាក់​ខាងលើ គាត់​បាន​ចុះ​ពីលើ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​ភ្លាម​ៗ​ដោយ​ពួក​គាត់​ដៃ​កាន់​កាបូប បន្ទាប់​មក​ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​បាន​ជិះ​ឆក់​កាបូប​ពី​គាត់​តែ​ម្ដង ហើយ​ជិះ​គេចខ្លួន​បាត់ ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទាក់ទង​អ្នកបកប្រែ​ភាសា​ចិន ដើម្បី​ទៅ​ដាក់​ពាក្យបណ្ដឹង នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ​សែន​ជ័យ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយអន្តរាគមន៍ ៕សុខាសែនជ័យ


ចែករំលែក៖