ព័ត៌មានទាន់ហេតុការណ៍៖

បុរស២នាក់ជិះម៉ូតូទៅបុករថយន្ដចតលើជាយផ្លូវពីក្រោយបណ្ដាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរស២នាក់បើកបរម៉ូតូក្នុងស្ថានភាពស្រវឹង ជ្រុលទៅបុកគូទរថយន្តចតលើជាយផ្លូវបណ្តាលឲ្យរងរបួសធ្ងន់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៦ និង០៥នាទី ថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១០១-១០២ ភូមិក្រើល ឃុំអណ្តូងពោធិ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ នេះ ក្នុងទឹសដៅស្របទិសគ្នាពីពីត្បូងជើង អ្នកបើកបរម៉ូតូម៉ាកToday ពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ1FK.2982ដោយ ឈ្មោះ សាយ វឌ្ឌ្ឍនា ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិថ្លាក្រៅ ឃុំច្រនាង ស្រុកបារាយណ៍ ខេត្តកំពង់ធំ (របួសធ្ងន់ ផ្នែកក្បាល) (មិនពាក់មួកសុវត្ថិភាព) អ្នករួមដំណើរឈ្មោះ តឿ សារុន ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិ ឃុំជាមួយអ្នកបើកបរម៉ូតូ (របួសធ្ងន់ ផ្នែកក្បាល)(មិនពាក់មួកសុវត្ថិភាព) ។

ចំណែកអ្នកបើកបរ រថយន្តម៉ាកហ៊ីយ៉ានដាយ ពណ៌ស ស្លាកលេខព្រះសីហនុ3A.6708 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចខ្លួន) ។ មូលហេតុជាបឋមបង្កឡើងដោយអ្នកបើកបរម៉ូតូបើកបរក្នុងស្ថានភាពស្រវឹង ។

សមត្ថកិច្ចបានចុះវាស់វែង បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ និងប្រមូល វត្ថុតាងមករក្សាទុកនៅ អធិការដ្នាននគរបាលស្រុក រង់ចាំដោះស្រាយគ្នាតាមក្រោយ ៕ ប៊ុនរិទ្ធី


ចែករំលែក៖