ភ្នំពេញ៖ សមត្ថកិច្ចនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនចុះឆែកឆេរ និងឃាត់ខ្លួន៧នាក់ក្នុងហាងម៉ាស្សាកោសជប់ធ្វើសរសៃ មានលួចលាត់បង្កប់សេវាផ្លូវភេទមួយកន្លែង និងវត្ថុតាងមួយចំនួន ។ កាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ៣៦០EoE តាមបណ្ដោយផ្លូវ២០១១ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រតិបត្តិការណ៍ចុះបង្ក្រាបហាងម៉ាស្សាកោសជប់មានលួចលាក់បង្កប់សេវាផ្លូវភេទខាងលើនេះ ដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ សំបូរ មាណ្ណារិទ្ធ អនុប្រធាននាយកដ្ឋាន លោកឧត្ដមសេនីយ៍ទោ ឯម សុជឿន អនុប្រធាននាយកដ្ឋាន និងលោក កុល ប៊ុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
ក្រោយពីសមត្ថកិច្ចឆែកឆេររួចឃើញថា ទីតាំងខាងលើនេះ មានលួចលាក់បង្កប់សេវាបម្រើផ្លូវភេទពិតប្រាដកហើយកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន៧នាក់ ក្នុងនោះឃាត់ខ្លួនប្តីប្រពន្ធដែលជាថៅកែហាងម៉ាស្សាខាងលើផងដេរ ។
សមត្ថកិច្ចប្រាប់ថា ជនសង្ស័យដែលឃាត់ខ្លួននោះមានឈ្មោះ ម៉ុន ចំរើន ភេទប្រុស អាយុ៤១ឆ្នាំ និងឈ្មោះ ហ៊ុ ស្រីអន ភេទស្រី អាយុ២១ឆ្នាំ ទាំង២នាក់ ស្នាក់នៅកន្លែងកើតហេតុ ជាម្ចាស់ហាង និងនារីម៉ាស្សាចំនួន៥នាក់ទៀត ជាជនរងគ្រោះ រួមទាំងដកហូតបានវត្ថុតាងរួមមាន ឧបករណ៍ប្រើប្រាស់គ្រឿងញៀនចំនួន៤, ស្រោមអនាម័យប្រើប្រាស់ហើយ និងមិនទាន់ប្រើមួយចំនួន និងសម្ភារមួយចំនួនទៀត ។
បច្ចុប្បន្ន ប្តីប្រពន្ធទាំង២នាក់ជាម្ចាស់ហាង និងជនរងគ្រោះទាំង៥នាក់ រួមទាំងវត្ថុតាងកម្លាំងសមត្ថកិច្ចនាំទៅសាកសួរនៅឯនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីចាត់ការតាមនីតិវិ ៕ តុង សីហា