ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តតាកូម៉ាបុកជាមួយម៉ូតូស្លាប់ម្នាក់យ៉ាងរន្ធត់នៅនឹងកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីមានរថយន្តមួយគ្រឿងបានជ្រុលបុកពេញមួយទំហឹង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាវេលម៉ោង៦និង៥០នាទីល្ងាច ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ តាមផ្លូវក្រាលកៅស៊ូលេខ១៥៣ ស្ថិតនៅក្នុងភូមិដើមអំពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះនៅក្នុងឧប្បត្តិហេតុនេះ ឈ្មោះ សាយស៊ឹម ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅក្នុងភូមិការអក ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿង ម៉ាកតូយ៉ូតា តាកូម៉ា ពាក់ស្លាកលេខ ភ្នំពេញ 2J -7114 បើកបរដោយឈ្មោះ យឹម ណុល ភេទប្រុស អាយុ៥០ឆ្នាំ រសនៅក្នុងភូមិថ្មី ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បើកបរទិសដៅពីលិចទៅកើត នៅពេលមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកម៉ូតូម៉ាកសេ១០០កូរ៉េ ដែលកំពុងធ្វើដំណើរច្រាស់ទិសគ្នា ។ បណ្តាលឲ្យអ្នកបើកបរម៉ូតូសង់កូរ៉េ ខ្ទាតស្លាប់នៅនឹងកន្លែងតែម្តង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានឃាត់អ្នកបើកបរ រថយន្ត កសាងសំណុំរឿងបញ្ជូនមកការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីអនុវត្តបន្តទៅតាមនីតិវិធី ។ ចំពោះមធ្យោបាយបង្កយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកកំពង់ត្រឡាច ៕ ចន្ថា


ចែករំលែក៖