ខេត្តស្ទឹងត្រែង៖ គោលដៅបួនចំណុច របស់សមត្ថកិច្ចចម្រុះ ក្រោមការរៀបចំ និងបង្កើតឡើងដោយគណៈបញ្ជាការឯកភាពខេត្ត ដាក់បួនគោលដៅសំខាន់ៗ ជាប់ព្រំប្រទល់ ៣ខេត្ត និងផ្លូវទឹក១គោលដៅ បន្ថែមទៀត គោលបំណងទប់ស្គាត់ បទល្មើសគ្រប់ប្រភេទសំខាន់គឺ បទល្មើស ព្រៃឈើ ជួញដូរសត្វព្រៃ និងប្រើប្រាស់ចែកចាយជួញដូរ នូវសារធាតុញៀន តាំងពីថ្ងៃព្រហស្បត៍ ២កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក្វ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ រហូតមកដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នៅមិនទាន់ដឹងលទ្ធផល នៃការអនុវត្តន៍ច្បាប់នេះ នៅឡើយទេ តែតាមមើលទៅហាក់បីដូច ជាមានការធូរលុងនៅឡើយ ។ ព្រោះតែមិនស្តាប់ឬអនុវត្តន៍ ទៅតាមបទបញ្ជារបស់ គណៈបញ្ជាការឯកភាពខេត្ត ហើយមើលទៅ ព្រោះតែត្រីងៀតឆ្លៀតពង ព្រោះតែបានចំណូលពីបទល្មើស ភ្លេចបំពេញតួនាទីខ្លួន និងល្មើសទៅ និងបទបញ្ជាទៀតផង ។
ប្រភពពីប្រជាពលរដ្ឋអ្នកធ្វើដំណើរ ក៏ដូចអ្នករត់តាក់ស៊ីបានលើកឡើងថា សមត្ថកិច្ចចម្រុះទាំងនោះ ដែលត្រួតពិនិត្យរថយន្តដឹកបទល្មើស ហាក់បីដូចជាមិនសូវយកចិត្តទុកដាក់ទៅលើបទបញ្ជាគណៈបញ្ជាការឯកភាពខត្តប៉ុន្មានទេ ប្រហែលជាពួកគាត់ត្រូវអំពើរបស់ក្រុមឈ្មួញរកស៊ីបទល្មើសអស់ហើយ ទើបធ្វើចិត្តមិនចង់ ហើយមើលរំលង បែរជាមកត្រួតពិនិត្យតែរថយន្ត ពួកគាត់ដឹកភ្ញៀវទៅវិញ ធ្វើឲ្យរាំងស្ទះក្នុងការធ្វើដំណើរបស់ពួកគាត់ ។
ពួកគាត់បានបន្តទៀតថា ក្នុងការចុះអនុវត្តន៍ច្បាប់របស់គណៈបញ្ជាការឯកភាពខេត្ត សូមអនុវត្តន៍ឲ្យបានតឹងរឹងបន្តិច ទៅលើបទល្មើសផង កុំមើលរំលងបទល្មើសទៅផុត ត្រួតពិនិត្យតែរថយន្តដឹងភ្ញៀវខ្លាំងពេក ល្មើស និងបទបញ្ជាហើយ ព្រៃឈើកាន់តែអស់ សត្វព្រៃកាន់តែជិតផុតពូជន៍ គ្រឿងញៀនកាន់តែកើនឡើង អំពើហិង្សាក៏កាន់តែកើនដែរ សូមឯកឧត្តមឌួង ពៅ អភិបាលរងនៃគណៈបញ្ជាការឯកភាពខេត្ត ដែលជាប្រធានក្រុមការងារក្នុង ការចុះបង្ក្រាបនេះមេត្តាតាមដាន ទៅលើក្រុមការងារនេះផង ។
ជុំវិញរឿងករណីខាងលើនេះ អ្នកនាំពាក្យសាលាខេត្ត លោកម៉ែន គង់ មិនអាចបញ្ជាក់បានទេ ព្រោះទាល់តែមានការ ប្រជុំគណៈបញ្ជាការឯកភាពខេត្ត ទើបអាចបញ្ជាក់បាន តែបើអាចលោកឲ្យសួរនាំ ទៅជំនាញខាងមន្ទីរកសិកម្មខេត្តក៏បានព្រោះជាជំនាញគេ ។
ចំណែកលោកលៀង សេង ប្រធានមន្ទីរកសិកម្មខេត្ត ក៏មិនអាចបញ្ជាក់បានទេ លោកឲ្យទៅសួរលោកឌួង ពៅ អភិបាលរងខេត្តព្រោះគាត់ជាប្រធានក្រុមការងារក្នុងការ ដាក់កម្លាំងចុះបង្ក្រាប និងទប់ស្គាត់បទល្មើសទាំងនេះ ។
ក្នុងរឿងនេះអ្នកសារព័ត៌មាននៅមិនទាន់បានដឹងទិន្នន័យច្បាស់លាស់ក្នុងការចុះបង្ក្រាប និងទប់ស្កាត់បទល្មើស ទាំងបួនគោលដៅនោះនៅឡើយទេ ព្រោះគ្មានលេខទូរស័ព្ទរបស់លោកឡើយ ។
គួររំលឹកថា ក្នុងការចុះអនុវត្តន៍ច្បាប់នេះ វាមានរឿងអាស្រូវជាច្រើនចំពោះមន្ត្រីជំនាញ និងឈ្មួញរកស៊ីដឹកបទល្មើស តាមម៉ូតូ និងរថយន្តជាដើម ព្រោះក្នុងការបង្ក្រាបនេះ មានខ្លះ ក៏អនុវត្តន៍បង្ក្រាបទៅ ខ្លះក៏ដោះលែងធ្វើមើលមិនឃើញក៏មាន ហើយក្នុងការបង្ក្រាបនេះ ក៏មានករណីផ្ទុះអាវុធ រវាងសមត្ថកិច្ច នឹងម៉ូតូដឹកឈើ ចំនួន៣គ្រឿង ព្រោះតែម៉ូតូនោះបើកមិនឈប់ ក៏បានគៀនគបាលចរាចរណ៍ ទើបបណ្តាលឲ្យសមត្ថកិច្ចផ្ទុះអាវុធ ចំនួនពីគ្រាប់ក្រោយមកឈ្មួញឈើ រួចឈ្មួញឈើរូបទាញកាំបិតមកកាប់ តែមិនត្រូវអ្នកបាញ់នោះមកត្រូវចំឡាន លោកអឿ គឹមហេង រួចក៏គ្មានការឃាត់ខ្លួនឈ្មួញរកស៊ីដឹកឈើដែលរារាំង និង តបតរបង្កឲ្យមានហិង្សាកើតឡើងនោះដែរ កាលពីវេលាម៉ោង២ជាងរំលងអាធ្រាត ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ។
ភាគច្រើនឈ្មួញលួចដឹកឈើបានច្រើននៅពេលយប់ ខ្លះក៏ឃាត់ ហៅមកធ្វើកិច្ចសន្យា រួចឲ្យទៅមុខបន្ត ព្រោះសមត្ថកិច្ចចំនាញថាជាគ្រឿងទ្វារបង្អួចពាក់កណ្តាលសម្រេចហើយ តែបើកការឆែក និងត្រួតពិនិត្យ គេសង្គេតឃើញភាគច្រើនរថយន្តដឹកភ្ញៀវទៅវិញ ចំពោះរថយន្តសេរីទំនើបៗមិន អាចហៅឃាត់ឬឆែកឆេនោះទេ ឬក៏ខ្លាចបះពាល់ដល់អ្នកធំ ឬអ្នកថ្លៃថ្នូរអ្នកមានលុយ នេះហើយធ្វើឲ្យឈ្មួញងាយលួច បង្កប់បទល្មើសគ្រប់ប្រភេទតាមរថយន្ត ប្រភេទនេះបានយ៉ាងងាយស្រួល ក៏មានដែរ នេះហើយសរបញ្ជាក់ឲ្យឃើញថា ក្នុងការអនុវត្តន៍នេះ នៅមិនទាន់បាន និងមានប្រសិទ្ធភាពខ្ពស់នៅឡើយទេ នៅធូររលុងនៅឡើយ នេះគ្រាន់តែធ្វើឲ្យល្អមើល គម្រប់កិច្ចតែប៉ុណ្ណោះ ៕ មាស សុផាត