ខេត្តព្រះសីហនុ៖ នៅវេលាម៉ោងប្រមាណ១២និង៤៥នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២១៤-២១៥ ភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ រថយន្តដឹកទំនិញ១គ្រឿងម៉ាក KAI ពណ៌ខៀវ ស្លាកលេខភ្នំពេញ3C-7781 មានទិសដៅ ពីភ្នំពេញ ឆ្ពោះមក ខេត្តព្រះសីហនុ ដល់ចំណុចខាងលើ បានបុកគ្រឿងចក្ររ៉ូឡូកិនថ្នល់ ដែលកំពុងធ្វេីផ្លូវ បណ្តាលឲ្យរថយន្តនោះក្រឡាប់ធ្លាក់ផ្លូវ និង កម្មករម្នាក់ឈ្មោះ សុខ គា ភេទ ប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់នេះ បណ្ដាលឲ្យរងរបួសមនុស្សចំនួន២នាក់ ឈ្មោះ ង៉ែត ភិរម្យ ភេទ ប្រុសអាយុ២៩ឆ្នាំ មានទីលំនៅ ស្រុកឈូក ខេត្តកំពត ជាអ្នកបើករថយន្តរងរបួស មធ្យម បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកមិត្តភាពឃ្លាំងលើ និងឈ្មោះ សុខ គា កម្មករធ្វើផ្លូវ រងរបួសធ្ងន់ បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកមិត្តភាពឃ្លាំងលើ ។
ចំណែករថយន្តនិង រ៉ូឡូកិនថ្នល់ សមត្ថកិច្ចបានយកទៅផ្ញើនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរង់ចាំការដោះស្រាយនៅពេលក្រោយ ៕ ឆ្លាម សមុទ្រ