ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជាប្រកាសបើកកម្មវិធីប្រូម៉ូសិនថ្មីសម្រាប់រដូវកាលអាពាហ៍ពិពាហ៍២០១៨ – ២០១៩

ចែករំលែក៖

ភ្នំពេញ៖ កាលពីថ្ងៃពុធ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) បានរៀបចំកម្មវិធីដ៏ឧឡារិកមួយនៅអាគារK និងL នៃមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភំ្នពេញជាកម្មវិធីជប់លៀងដៃគូពាណិជ្ជកម្មអាពាហ៍ពិពាហ៍ក្នុងគោលបំណងនៃការរៀបចំនេះដើម្បីជួបជុំដៃគូពាណិជ្ជកម្មអាពាហ៍ពិពាហ៍ និងថ្លែងអំណរគុណនៅកិច្ចសហការកន្លងមកក៏ដូចជាជម្រាបជូននៅកព្ចាប់អាពាហ៍ពិពាហ៍សម្រាប់រដូវកាលឆ្នាំ២០១៨-២០១៩។

កម្មវិធីពិសេសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងចំណងទំនាក់ទំនង ជាមួយដៃគូពាណិជ្ជកម្មអ្នកណែនាំរោងការ និងអតិថិជនទាំងអស់ដែលជាវស្រាបៀរគ្រប់ម៉ាកសញ្ញារបស់ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) រួមមានស្រាបៀរABC Extra Stout Heineken Tiger/Tiger Crystal Anchor Gold Crown និងGold Crown Stout សម្រាប់រៀបចំទទួលភ្ញៀវក្នុងពិធីមង្គលការឬកម្មវិធីជប់លៀងផ្សេងៗនៅទូទាំងប្រទេសកម្ពុជា។ ក្នុងឱកាសដ៏ពិសេសនេះលោក (Samson Wong) អគ្គនាយកក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) បានមានប្រសាសន៍ថា៖កម្មវិធីកព្ចាប់អាពាហ៍ពិពាហ៍របស់ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) តែងតែយកចិត្តទុកដាក់ចំពោះអតិថិជនជានិច្ចអស់រយៈពេលជាច្រើនឆ្នាំមកហើយយើងបាននាំគូស្វាមីភរិយាជាច្រើនគូទៅក្រេបទឹកឃ្មុំនាទីក្រុងញូវយ៉កប្រទេសអាមេរិចទីក្រុងមីឡានប្រទេសអ៊ីតាលីប្រទេសសិង្ហបុរី និងឆ្នេរក្រាប៊ីជាដើម។

សម្រាប់ឆ្នាំនេះយើងនឹងនាំមកនូវកម្មវិធីកព្ចាប់អាពាហ៍ពិពាហ៍កាន់តែអស្ចារ្យសម្រាប់រដូវកាលអាពាហ៍ពិពាហ៍ខាងមុខនេះដូចជាស្រាបៀរABC Extra Stout ដំណើរកម្សាន្តទៅទីក្រុងឡុងដ៏ស្រាបៀរHeineken ដំណើរកម្សាន្តទៅទីក្រុងឡូសអាន់ជ័រលេសស្រាបៀរTiger ដំណើរកម្សាន្តទៅទីក្រុងស៊ីដនី និងស្រាបៀរAnchor ដំណើរកម្សាន្តតាមនាវាដ៏អស្ចារ្យ។

អ្នកដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីពិសេសនេះរួមមានម្ចាស់ហាងលក់ភេសជ្ជៈអ្នកទទួលធ្វើម្ហូបការ និងពិធីជប់លៀងគ្រប់ប្រភេទនឹងទទួលបានកញ្ចប់រង្វាន់លើកទឹកចិត្តពិសេសពីក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) រាល់ការណែនាំផលិតផលស្រាបៀរម៉ាកសញ្ញាណាមួយរបស់ក្រុមហ៊ុនCBL ដូចជាABC Extra Stout, Heineken, Tiger, Anchor Gold Crown និងGold Crown Stout ទៅកាន់គូស្វាមីភរិយាថី្ម។បន្ទាប់ពីកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញក្រុមហ៊ុនCBL នឹងរៀបចំបន្តផ្សព្វផ្សាយកម្មវិធីនេះនៅខេត្តសំខាន់ពីរផ្សេងទៀតដូចជា៖ខេត្តសៀមរាបថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០១៨នៅវិមានមង្គល។

នៅខេត្តកំពង់ចាមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ នៅសណ្ឋាគារ៧ មករា ។

ចាប់ពីពេលនេះតទៅម្ចាស់ហាងលក់ភេសជ្ជៈអ្នកទទួលធ្វើម្ហូបការ និងពិធីជប់លៀងគ្រប់ប្រភេទព្រមទាំងអតិថិជនផ្ទាល់អាចចុះឈ្មោះដើម្បីក្លាយជាដៃគូពាណិជ្ជកម្មក្នុងការផ្គត់ផ្គង់ស្រាបៀរដើម្បីទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ពីកញ្ចប់លើកទឹកចិត្តពិសេសសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ និងកម្មវិធីជប់លៀងផ្សេងៗ។ប្រសិនបើលោកអ្នកជាម្ចាស់ហាងលក់ភេសជ្ជៈអ្នកទទួលធ្វើម្ហូបការ និងពិធីជប់លៀងគ្រប់ប្រភេទដេប៉ូចែកចាយអ្នកណែនាំរោងការព្រមទាំងអតិថិជនចង់ជ្រាបព័ត៌មានលម្អិតបន្ថែមសូមទំនាក់ទំនងមកលេខ៖011 222 400/011 333 500 ៕  វឌ្ឍនា


ចែករំលែក៖