ព័ត៌មានទាន់ហេតុការណ៍៖

បុរសវ័យចំណាស់ម្នាក់ ត្រូវឃាតកមិនស្គាល់មុខកាប់ជាច្រើនកាំបិតបណ្តាលឲ្យស្លាប់នៅក្នុងប្រឡាយទឹក សង្ស័យរឿងគំនុំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ឃាតកមិនស្គាល់មុខ កាប់សម្លាប់យ៉ាងសាហាវព្រៃផ្សៃទៅលើ បុរសវ័យចំណាស់ម្នាក់ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងប្រឡាយទឹក ។

ហេតុការណ៍ដ៍រន្ធត់នេះបានកើតឡើងប្រហែលម៉ោង១៩និង០០នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចប្រឡាយទឹកវាលស្រែ ភូមិសំពៅមាស ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សាកសពជនរងគ្រោះឈ្មោះ សាំង សេន ភេទប្រុស អាយុ៦០ឆ្នាំ ត្រូវឃាតកកាប់ចំក្បាល និងដងខ្លួនជាច្រើនកាំបិត មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ ។

ករណីនេះសមត្ថកិច្ចសន្និដ្ឋានថា ជារឿងគំនុំ បច្ចប្បន្នសម្ថកិច្ចកំពុងស្រាវជ្រាវដើម្បីចាប់ឃាតកដ៏ព្រៃផ្សៃយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖