ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិវៀតណាមម្នាក់ ដាច់សសៃឈាមក្នុងខួរក្បាលស្លាប់នៅសណ្ឋាគារក្អម ក្នុងខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៣និង៣០នាទី មានកណីជនជាតិវៀតណាមស្លាប់នៅសណ្ឋាគារក្អម បន្ទុបលេខ៣០៣ ជាន់ទី៣ ស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបាឲ្យដឹងថា ជនរងគ្រោះឈ្មោះ បូយ ថាញ់ហ្វឿង ភេទប្រុសអាយុ៦៥ឆ្នាំ កាន់លិខិតឆ្លងដែនលេខ B7734946 ជាភ្ញៀវទេសចរណ៏ ចូលមកតាមច្រកប៉ោយប៉ែត ម៉ោង៨៖០០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ សម្រាកនៅសណ្ឋាគារក្អម ជាមួយក្រុមគ្រួសារត្រូវបានស្លាប់នៅម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ តាមការពិនិត្យលើសាកសពរបស់សមត្ថកិច្ចពុំមានឃើញស្លាកស្នាមអ្វីពាក់ពន្ធ័នឹងបទល្មើសព្រហ្មទណ្ឌទេ តាមការសន្និដ្ឋានរបស់លោកវិជ្ជបណ្ឌិត អ៊ិត ឆបឆរត្ន គ្រូពេទ្យអបតុលាការខេត្ត បានឲ្ឲ្យដឹងថាជនរងគ្រោះស្លាប់ដោយសារសំពាតឈាមឡើងខ្ពស់បណ្តាលអោយដាច់សសៃឈាមក្នុងខួក្បាល។

បច្ចុប្បន្នសពបានយកទៅតំកល់ទុក្ខនៅមន្ទីរពេទ្យខ្មែរសូវៀតភ្នំពេញរង់ចាំក្រុមគ្រួសារមកទទួលយក ៕ ប៊ុនរិទ្ធី


ចែករំលែក៖