ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុក សូទ្រនីគម ឃាត់រថយន្ដយីឌុបមួយគ្រឿង លួចដឹកឈើ លោតឆត្របម្រុងយកទៅលក់នៅខេត្តកំពង់ចាម កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៨ ។
តាមការឲ្យដឹងពីលោកវរសេនីយ៍ឯក ណុប សារ៉ាត អធិការ ស្រុកសូទ្រនីគម បានឲ្យដឹងថា នៅវេលាព្រឹក ថ្ងៃ២២ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចនគរបាល បានឃាត់រថយន្ដមួយគ្រឿង ដឹកឈើពេញ ដោយមានបង្កប់ឈើនៅពីក្រោម ហើយដាក់បាវអង្កាមពីលើ ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច ។
ក្រោយពេលឃាត់រួចបានបញ្ជូនរថយន្ដមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំការធ្វើកំណត់ហេតុប្រគល់ឲ្យមេព្រៃ ហើយ រហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹងពីចំនួនឈើប៉ុន្មាននៅឡើយទេ ៕ ប៊ុនរិទ្ធី