ខេត្តកំពង់ស្ពឺ៖ បុរសចំណាស់ម្នាក់ត្រូវបានកម្លាំងអាវុធហត្ថ ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនតាមអំណាចដីការបស់តុលាការ ខេត្តកំពង់ស្ពឺកាលពីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
បើតាម្តីរបស់មន្ត្រីអាវុធហត្ថ ខេត្តម្នាក់បាននិយាយឲ្យដឹងថានៅមុនពេលឃាត់ខ្លួនបុរសខាងលើគឺ កម្លាំងមន្ទីរយុត្តិធម៌ ខេត្តបានឃាត់ខ្លួនជនសង្ស័យម្នាក់មាន ឈ្មោះ ឡុង រិត ភេទប្រុសអាយុ៦០ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិព្រៃក្បុង ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺពាក់ពន្ធ័នឹង ករណីលួចលក់អចលនវត្ថុរបស់អ្នកដទៃ នឹងរំលោភលើទំនុកចិត្ត តាមដីការបស់លោក ឆឹម ប្ញុទ្ធី ចៅក្រមសាលាដំបូង ខេត្តកំពង់ស្ពឺ ។
បើតាមប្រភពពីប្រជាពលរដ្ឋម្ចាស់ដីបាននិយាយឲ្យដឹងថាបុរសចំណាស់ខាងលើនេះកន្លងមកបានធ្លាប់លក់ដីឲ្យអ្នកស្រី បានប្រគល់លុយកក់និងលុយគ្រប់ចំនួនអស់ហើយស្រាប់តែឈ្មោះខាងលើ(បុរសចំណាស់)បានយកដីនោះទៅលក់ឲ្យអ្នកផ្សេងទៀតថែមទាំងធ្វើរបងហុំព័ទ្ធដីរបស់អ្នកស្រីថែមទៀតផងទើបអ្នកស្រីដាក់ពាក្យបណ្តឹងតែម្តងទៅ ។
នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨នេះដែរ ជនសង្ស័យខាងលើត្រូវ បានមន្ត្រីជំនាញនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ កសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់សាលាដំបូង ខេត្តអនុវត្តន៍បន្ត តាមនីតិវិធី ៕សេនាស័ក្តិ