ព័ត៌មានទាន់ហេតុការណ៍៖

ឃើញម៉ូតូគេចតចោលទំនង ទៅកាច់សោ.កបំណងលួច ត្រូវប្រជាពលរដ្ឋចាប់ជាប់

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋនាំគ្នាដេញចាប់ រួចប្រគល់ឲ្យសមត្ថកិច្ច ក្រោយពីជននោះបានធ្វើសម្មភាពលួចកាច់សោ.កម៉ូតូ ខណៈម្ចាស់ចតទុកចោល​ កាលពីវេលាម៉ោង១៣និង១៥នាទី ថ្ងៃទី២១​ ខែកញ្ញា​ ឆ្នាំ២០១៨​ នៅចំណុចផ្សារត្រពាំងថ្លឹង​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ ។

ជនសង្ស័យឈ្មោះចាន់​ ពៅ​ ភេទប្រុស អាយុ​៣១ឆ្នាំ​ មុខរបរជាងសំណង់ ស្នាក់នៅមិនពិតប្រាកដ​ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យថា​ មុនពេលកើតហេតុម្ចាស់ម៉ូតូបានចតម៉ូតូម៉ាកហុងដាឌ្រីម សង់ស៊េរីឆ្នាំ២០១៨​ ពណ៌ខ្មៅ​ ទុកនៅនៅខាងក្រោមកាំជណ្តើរ ក្រោយមកស្រាប់តែមានជនសង្ស័យម្នាក់ដើរមកឃើញទំនង ក៏ធ្វើសកម្មភាពកាច់កម៉ូតូភ្លាមនោះស្រាប់តែប្រជាពលរដ្ឋឃើញ ក៏ស្រែកថាចោរៗ បង្កការភ្ញាក់ផ្អើលនាំគ្នាដេញចាប់បានរួចប្រគល់ជូនសមត្ថកិច្ចចាត់កាតាមច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា​ ខ្លួនពិតជាបានកាច់សោ.កម៉ូតូពិតប្រាកដមែន ៕ សុខាសែនជ័យ


ចែករំលែក៖