ព័ត៌មានទាន់ហេតុការណ៍៖

២នាក់ តា យាយឌុបបន្លែទៅលក់នៅផ្សារ ត្រូវក្មេងស្ទាវបើកម៉ូតូបុកស្លាប់ម្នាក់ របួសធ្ងន់៤នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ លោកតាម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង មនុស្ស៤នាក់ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាល នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយម៉ូតូមួយគ្រឿង ទៅបុកម៉ូតូលោកតាដែលកំពុងឌុបគ្នា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦ និង៣០នាទី នៅលើខ្នងទំនប់ចិន ផ្លូវលំ ភូមិជាងហ្លួង ឃុំពន្លៃ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានឲ្យដឹងថា ជនគ្រោះក្នុងឧប្បត្តិហេតុនេះ ១. សៀ ស៊ានភេទប្រុស អាយុ៧២ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ ២.ឈ្មោះ សំ កាន់ រងរបួសធ្ងន់ ជាប្រពន្ធ អាយុ៦៧ឆ្នាំ ទាំងពីរនាក់ប្តីប្រពន្ធនេះ រស់នៅក្នុងសាលាឃុំ ឃុំពពេល ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។ ៣.ឈ្មោះ ជួន ប្រាក់ ភេទប្រុស អាយុ ១៤ឆ្នាំ ៤.ឈ្មោះ វណ្ណា ភេទប្រុស អាយុ១២ឆ្នាំ និង ៥ .ឈ្មោះគុយ ភេទប្រុស អាយុ១១ឆ្នាំ ជនរងគ្រោះទាំង៣នាក់នេះ រងរបួសធ្ងន់ និងស្រាល រស់នៅក្នុងភូមិអូ ឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ លោកតា សៀ ស៊ាន បានឌុបគ្នា២នាក់ប្តី និងប្រពន្ធ ជិះម៉ូងម៉ាកហុងដា សេ៩០ អត់ស្លាកលេខ ធ្វើដំណើរ កើតទៅលិច នៅពេលមកដល់ចំណុចកើតហេតុ ក៍ក្មេងស្ទាវ៣នាក់ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ឌុបគ្នា ក្នុងទិសដៅបញ្ច្រាសគ្នា បានបើកយ៉ាងលឿន ពេលដល់ចំណុចកើតហេតុដែលជាកន្លែងផ្លូវកោង ក៍បានបុកម៉ូតូយាយតា ទាំងពីនាក់ បណ្តាលឲ្យម៉ូតូ១គ្រឿងរបស់ជនបង្ក ប៉ើងធ្លាក់ចូលប្រឡាយទឹក និង រងរបួសរដូករណែលតែម្តង ហើយបានបង្កឲ្យស្លាប់ជនគ្រោះម្នាក់ភ្លាមៗនៅកន្លែងកើតហេតុ ។

ជនរងគ្រោះត្រូវបានដឹកយកមកសង្រ្គោះនៅមន្ទីរបង្អែកស្រុកបរិបូរណ៍ផងដែរ ៕ ចន្ថា


ចែករំលែក៖