ភ្នំពេញ៖ ចុងសប្តាហ៍កន្លងទៅនេះ មានព្រឹត្តិការណ៍អនុវត្តសាលដីកាតុលាការកំពូលមួយ ពាក់ព័ន្ធដីធ្លីនៅចំណុចភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
ភាគីចុងចម្លើយឈ្មោះ បាន សារុំ ភេទស្រី អាយុ៥០ឆ្នាំនិង ដើមចោទមានឈ្មោះ ស៊ុយ លាង ភេទស្រី អាយុ៦៣ឆ្នាំ ។
អ្វីជាការកត់សម្គាល់ នៅពេលចុះអនុវត្តនោះ គឺ មន្ត្រីតុលាការ ពុំបានបង្ហាញអត្តសញ្ញាណ ថា ជាអ្នកណាទេ ? មិនបានអានសេចក្តីសម្រេចរបស់តុលាការ និង វៃកម្ទេចឆៅៗតែម្ដង ដែលធ្វើឡើង ភាគីចាញ់ក្តីអះអាងថា មិនត្រឹមត្រូវនោះទេ ។
ទោះបីយ៉ាងណា ក្រោយមានការតវ៉ាយ៉ាងខ្លាំងក្លាពីភាគីចាញ់ក្តី តុលាការបានផ្អាកការអនុវត្តនេះ ដោយរង់ចាំជូនដំណឹងនៃការអនុវត្តពេលក្រោយ ។
លោកស្រី បាន សារុំ អ្នកចាញ់ក្តី ឱ្យដឹងថា ដីទំនាស់នេះ គាត់បានទិញពីប្អូនស្រីឈ្មោះ បាន សុផាន់ តាំងពីឆ្នាំ២០០៨ម្ល៉េះ ដោយមិនទាន់មានប្លង់រឹងឡើយ ។ ក្រោយមកឈ្មោះ ស៊ុយ លាង បានទិញដីពីប្អូនគាត់មួយឡូតិ៍ ដែលជាប់នៅខាងលិចដីគាត់ ។
លុះគាត់បានធ្វើផ្ទះលើដីគាត់ ហើយស្រាប់តែឈ្មោះ ស៊ុយ លាង បានចោទគាត់ថា ធ្វើផ្ទះលើដីគាត់ទៅវិញនិងបានប្តឹងផ្តល់ទៅតុលាការរហូតធ្វើឱ្យគាត់ចាញ់ទាំងអយុត្តិធម៌ជាង១០ឆ្នាំមកហើយ ។
ពេលនេះ នៅពុំទាន់អាចទំនាក់ទំនងសុំការបញ្ជាក់ពីអ្នកឈ្នះក្តីបាននៅឡើយទេ និងទៅខាងតុលាការដឹកនាំអាជ្ញាធរ សមត្ថកិច្ច ចុះមកអនុវត្ត តើដូចការលើកឡើងខាងដោយប្រជាជនឬមួយយ៉ាងណា.? ហើយរឿងនេះក៏កក្រើកពេញតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បើទោះអ្នកសារព័ត៍មាន ពុំទទួលបាននូវដំណឹងអនុវត្តសាលក្រមនេះ ដើម្បីមានឱកាសចូលរួមក៏ដោយ។
ក្នុងការចុះអនុវត្តសាលដិកានេះ ប្រជាជន អ្នកជិតខាងសង្កេតឃើញថា៖ ភាគីចាញ់ក្តីមិនបានប្រឆាំងតវ៉ាណាមួយទៅនិងអំណាចសាលដិកាតុលាការកំពូលទេ គាត់គ្រាន់តែសំណូមពរអោយមានខាងជំនាញសុរិយោដីចុះមកវាស់វែងតាមយាមការ ព្រំប្រទល់អោយបានច្បាស់លាស់ ទៅលើដីដែលត្រូវអនុវត្ត មិនមែនមកចង្អុលយកៗ អោយវាយកំទេច សំអាងលើសាលដិកានោះទេ សំខាន់អនុវត្តអោយចំទិសដៅ គឺគាត់សម្រេចអោយអនុវត្តដោយស្ម័គ្រចិត្ត តែដល់មកធ្វើទាំងបំពានបែបនេះ គាត់សូមអោយបង្កើតគណះកម្មការចម្រុះដែលមានជំនាញសុរិយោដីមកវាស់វែងតាមសាលដិកាតុលាការកំពូលទៅ ដើម្បីសុំបានយុត្តិធម៍តាមផ្លូវច្បាប់ ស្របពេលប្រទេសជាតិគ្រប់គ្រងដោយច្បាប់ និងកុំយកទម្លាប់មកអនុវត្តលើប្រជាជនស្លូតត្រង់អី…???….៕ សុខ ខេមរា