ភ្នំពេញ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីទទួលពាក្យបណ្តឹងស្ត្រីម្នាក់ចោទថា ចាប់រំលោភនាងរហូតបានសម្រេច កាលពីវេលាម៉ោង២០និង៣០នាទី ថ្ងៃទី១៤ ខែកញ្ញា ខែ២០១៨ ចំណុចបន្ទប់ទឹករួមគ្នា បន្ទប់ជួល ភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ហើយគេចខ្លួនបាត់រហូតមកដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ទើបឃាត់ខ្លួន។
ជនសង្ស័យឈ្មោះ យាត រ៉ែម ហៅជេម ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រមានទីលំនៅ បន្ទប់ជួលភូមិ ត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះ ឈ្មោះ ហ.ស.ធ ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ។
យោងតាមសម្តីរបស់នារីរងគ្រោះ បានឲដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង២០និង០០នាទី ថ្ងៃទី១៤ ខែកញ្ញា រូបខ្លួនបានចេញពីធ្វើការមកដល់បន្ទប់ បានដាំបាយលាងចានឆ្នាំ រួចក៏ផ្លាស់សម្លៀកបំពាក់ចងពុង ដើរទៅបន្ទប់ទឹក ដែលជាបន្ទប់ទឹកប្រើរួមគ្នា ស្រាប់តែជួបនឹងជនសង្ស័យ នៅក្នុងបន្ទប់ទឹកស្ទុះមកដាល់នាងមួយដៃចំក្បាលពោះ រួចជនសង្ស័យបានយកដៃខ្ទប់មាត់ខ្លួនកុំឲ្យស្រែក ទើបធ្វើសកម្មភាពចាប់រំលោភ រហូតបានសម្រេច ហើយជនសង្ស័យបានគំរាមថា «បើនិយាយប្រាប់គេ គេនឹងតាមសម្លាប់ចោល» ។ នាងបានបន្តថា ក្រោយមកជនសង្ស័យបានគេចខ្លួនទៅបន្ទប់ទៅ លុះព្រឹកឡើងថ្ងៃទី១៥ ជនសង្ស័យបានគេខ្លួនទៅស្រុកបាត់ រហូតដល់ថ្ងៃទី ២៥ ខែកញ្ញា នេះ ទើបជនសង្ស័យមកវិញ ទើបប្តឹងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងឲ្យឃាត់ខ្លួនតែម្តង ។
ជនសង្ស័យត្រូវបាននគរបាលប៉ុស្តិ៍ នាំខ្លួនមកសួរនាំ និងកសាងសុំណុំរឿងបញ្ជូនទៅឲ្យផ្នែកជំនាញ ចាត់ការបន្តតាមនីតិវិធី ៕ សុខាសែនជ័យ