ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុក និងរបងផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យបោកក្បាល ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុកាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវលេខ69 BT ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ សុខា វឌ្ឃនា ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅម្ដុំវត្ថសន្សំកុសល ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា បានឃើញម៉ូតូសង់ឌ្រីម ស៊េរី ឆ្នាំ២០១៧ មួយគ្រឿង ពាក់ស្លាក់លេខ ភ្នំពេញ 1GM 8274 បើកបរដោយយុវជនម្នាក់ក្នុងល្បឿនលឿន ទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ក៏បានរេចង្កូតទៅបុកឃឿនផ្លូវរួចផ្លោងទៅបុករបងផ្ទះប្រជាពលរដ្ធ បណ្ដាលឲ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ ។
ក្រោយកើតហេតុសម្ថកិច្ចជំនាញបានចុះមករួចធ្វើកំណត់ហេតុប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ