ព័ត៌មានទាន់ហេតុការណ៍៖

អូបាម៉ាបង្ហាញការងារដែលលោកចង់ធ្វើ ប្រសិនបើលោកបាននៅក្នុងសេតវិមានថែម១ថ្ងៃ

ចែករំលែក៖

អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ពេលថ្មីៗនេះ បានចែករំលែក នៅការងារដែលលោកចង់ធ្វើ ប្រសិនបើលោក មានពេលតែមួយថ្ងៃទៀត នៅក្នុងសេតវិមាន ។

លោកអូបាម៉ា បានលើកឡើង នៅក្នុងវេទិកាសេដ្ឋកិច្ច នៅទីក្រុង អូស្លូ ប្រទេស ន័រវេយ ថា « ការពិត ប្រសិនបើខ្ញុំមានឱកាស បន្តតំណែងបានតែមួយថ្ងៃទៀតប៉ុណ្ណោះនៅសេតវិមាន ខ្ញុំក៏មិនអាចធ្វើអ្វីបានច្រើន ។ ធាតុពិតនៃការងាររបស់ប្រធានាធិបតី នោះគឺ បើទោះបី ស្ថិតនៅក្នុងតួនាទី ដែលមានអំណាចឥទ្ធិពលបំផុត គឺដូចជាយើងឈរនៅលើដំបូលខ្ពស់បំផុតនៃនាវាដ៏ធំ ។ ដើម្បីបញ្ជានាវានោះ យើងចាំបាច់ត្រូវការមនុស្សជាច្រើន ពេលវេលាជាច្រើន តែយើងអាច ផ្លាស់ទិសដៅបានតែបន្តិចប៉ុណ្ណោះ» ។

លោក អូបាម៉ា បញ្ជាក់ថា ប្រសិនបើលោកមានពេលវេលាតែ១ថ្ងៃ បន្ថែមទៀតនៅសេតវិមាន លោកនឹងធ្វើនៅការងារជាច្រើនដែលត្រូវធ្វើ ។ លោកអូបាម៉ាបានបញ្ជាក់ទៀតថា ការងារសំខាន់របស់ លោក គឺ ជាអាទិភាព របស់ពិភពលោក នោះគឺបម្រែបម្រួលអាកាសធាតុ និងភាពរឹងមាំនៃបរិស្ថាន ។

លោកអូបាម៉ា បង្ហាញការសោកស្តាយ ដែលរដ្ឋាភិបាលអាមេរិកបច្ចុប្បន្ន មានទស្សនៈនយោបាយផ្ទុយពីបញ្ហាទាំងនោះ ។ លោក អូបាម៉ា បង្ហាញការខកចិត្តយ៉ាងខ្លាំង ក្រោយលោកត្រាំបានសម្រេចដកអាមេរិកចេញពីកិច្ចព្រមព្រៀង អាកាសធាតុទីក្រុងប៉ារីស ដែលមានប្រទេសជិត២០០បានចុះហត្ថលេខា ។

ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា តាមប្រពៃណី ទំនៀម ទម្លាប់ «ច្បាប់គ្រួសារគឺ នៅលើមេគ្រួសារ។ ច្បាប់ប្រទេសគឺនៅលើមេដឹកនាំប្រទេស ។ ច្បាប់ពិភពលោក គឺនៅលើមហាអំណាចពិភពលោក… ទាំងនោះគឺជារឿងធម្មជាតិ មិនអាចកែប្រែបានឡើយ អ្នកមានអំណាចគឺជាច្បាប់ មិនមែនតែទើបកើតឡើងនៅពេលនេះឡើយ គឺបានកើតឡើងតាំងពី ការកកើតមនុស្សជាតិដំបូងម៉្លេះ។

ប៉ុន្តែមហាអំណាចអាមេរិក បែរជា ចេញច្បាប់ មិនមែនការពារពិភពលោកនោះឡើយ គិតតែប្រយោជន៍បុគ្គលអាមេរិកប៉ុណ្ណោះ ។ អាចនិយាយបានថា អាមេរិកកំពុងតែប្រើប្រាស់អំណាចខុសគោលដៅ ក្នុងនាមជាច្បាប់ពិភពលោក ។ អាមេរិកមិនបានការពារពិភពលោក ឲ្យ ស្រស់បំព្រោង រីកចំរើន មានសន្តិភាពសម្បូរសម្បាយនោះឡើយ ។ អាមេរិកក្រោមការដឹកនាំរបស់ ប្រធានាធិបតីដូណាល់ ត្រាំ កំពុងតែបំផ្លាញ សន្តិសុខ ស្ថេរភាព ការរីកចំរើនសេដ្ឋកិច្ច និងភាពស្រស់បំព្រោង នៃភពផែនដី ដោយសារតែអាមេរិក ដកខ្លួន មិនការពារផែនដី រារាំងការរីកចំរើននៃសេដ្ឋកិច្ចប្រទេសផ្សេងតាមរយៈការដាក់ទណ្ឌកម្ម ការតម្លើងពន្ធ ការបង្កអសន្តិសុខ តាមរយៈការលក់សព្វាវុធ និងជ្រៀតជ្រេកកិច្ចការផ្ទៃក្នុងប្រទេសផ្សេង…តាមរយៈគោលនយោបាយ អាមេរិក ជាដំបូង (American First»

ចាប់តាំងពី អតីតប្រធានាធិបតីអូបាម៉ា បានចាកចេញពីអំណាច លោក តិចនិយាយដល់រដ្ឋាភីបាល ថ្មីដឹកនាំដោយលោកត្រាំ ។ប៉ុន្តែ ដោយគោលនយោបាយប៉ះពាល់ដល់អាមេរិក ធ្វើឲ្យលោកអូបាម៉ា មិនអាចនៅស្ងៀបបានឡើយ ។ លោកអូបាម៉ា ថ្កោលទោសយ៉ាងខ្លាំង ដល់ លោកត្រាំដែលធ្វើឲ្យបែកបាក់ផ្ទៃក្នុង ដាក់គំនាបលើក្រសួងយុត្តិធម៌ ។ អាចនិយាយបានថា ពលរដ្ឋអាមេរិក កំពុងរស់នៅក្នុងដំណាក់កាលមួយយ៉ាងគ្រោះថ្នាក់បំផុត ៕ ម៉ែវ សាធី


ចែករំលែក៖