ព័ត៌មានទាន់ហេតុការណ៍៖

លោកសូត ស៊ីសុកឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តឧត្ដរមានជ័យប្រើប្រាស់លោកតាញ់ បុត្តាដើរតួក្នុងការប្រមូលលុយពុករលួយ

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨បានបែកធ្លាយរឿងអាស្រូវ អំពើពុករលួយធ្ងន់ធ្ងរ ជាច្រើន ឆ្នាំ របស់មន្ទីកសិកម្មខេត្តឧត្ដរមានជ័យ ដោយល្បីថា លោកសូតស៊ី សុកឃាង ប្រធានមន្ទីរកសិកម្មខេត្ដឧត្ដរមានជ័យ បានប្រើប្រាស់ លោកតាញ់ បុត្តា ប្រធាន ការិយាល័យ ផលិតកម្មបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តឧត្តមានជ័យ ដើរតួយ៉ាងសំខាន់ក្នុងការប្រមូលប្រាក់របៀបពុករលួយ រាប់សិបលានរៀល ក្នុងមួយ ខែៗ ពីអាជីវករ ធ្វើអាជីវកម្ម សត្វ អត់ច្បាប់ (ឃុបឃិតគ្នាប្រមូលប្រាក់ដាក់ហោប៉ៅ) ។

ជាក់ស្ដែងនៅថ្ងៃថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ អាជីវកររកស៊ី សត្វមាន់រស់ ដឹកជញ្ជូនមាន់រស់ពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិអូស្មាច់ ខេត្តឧត្តមានជ័យ បានបញ្ជាក់យ៉ាងច្បាស់ថា ពួកគាត់ ដឹកជញ្ជូនសត្វមាន់ រស់អត់ច្បាប់ ក្នុងមួយរថយន្តតូច បានបង់ប្រាក់ឲ្យមកខាងពេទ្យសត្វខេត្តឧត្តរមានជ័យ ៦ម៉ឺនរៀល ហើយ ការទាមទារប្រាក់មិនមានដែនកំណត់នោះទេ តាមតិច តាមច្រើន ។

ប្រភពច្បាស់ការបានបង្ហើបឲ្យដឹងថា ប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ លោក សូតស៊ីសុឃាង បានប្រើប្រាស់ ការិយាល័យ ផលិតកម្ម និងបសុព្យាបាល ដើរតួរយ៉ាងសំខាន់ ក្នុងការប្រមូលលុយពុករលួយគ្រប់ទឹសទី ដើម្បីបំពេញមហិច្ឆតារបស់ខ្លួន ។

ប្រភពបានបន្តរថា ការ ប្រមូលប្រាក់ពីអាជីវករសត្វមាន់ ក្នុងមួយ ខែៗរាប់សិបលានរៀល យកទៅចែកបក្ខពួករបស់ខ្លួន ទៅដេកសោយសុខយ៉ាងស្រួល ដោយមិនខ្វល់អំពីការបាត់បង់ចំណូលថវិការដ្ឋឡើយ ។

រហូតមកទល់ពេលនេះ មិនទាន់ដឹងថា ថ្នាក់ដឹកនាំនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ ដឹងរឿងខាងនេះហើយ ឬនៅទេ បើថ្នាក់លើដឹងហើយ គួរតែមានចំណាត់ការយ៉ាងណាដែរ ចំពោះមន្រ្ដីគ្រាប់ល្ពៅទាំងនេះ ដែលមិនបានបំពេញតួនាទីរបស់ខ្លួនក្នុងការអនុវត្តច្បាប់ បែរជានាំគ្នាឃុបឃិតប្រព្រឹត្តអំពើពុករលួយទៅវិញ ។

ជុំវិញករណីខាងលើក្រុមការងារមិនអាចស្វែងរកសុំការបំភ្លឺបានទេ ចំពោះលោក តាញ់បុត្តា ប្រធានការិយាល័យ ផលិតកម្ម និងបសុព្យាបាល ព្រោះទូសព្ទ័ចូលគ្មានអ្នកទទួល ។

លោកសូត ស៊ីសុកឃាង ប្រធានមន្ទីរកសិកម្មខេត្តឧត្តមានជ័យ បានឲ្យដឹងថា ជាទូទៅច្បាប់នាំចូលមាន់ ថ្នាក់ក្រោមជាតិមិនមានសិទ្ធអនុសញ្ញតទេ វាជាកាតព្វកិច្ចរបស់ថ្នាក់ក្រសួង នៃការបង់ពន្ធគេបង់មកពីលើទាំងអស់ ចឹងហើយយើងនៅខេត្ត អត់មានសិទ្ធិឈរចាប់ ឈរមើលពន្ធ នៅមាតច្រកទ្វារអីទេ គឺអ្នកដែលឈរមានគយ និងកាំកុងត្រូល និងសមត្ថកិច្ចដទៃទៀត លោកបន្តថា កុំព្យាយាមដាក់បន្ទុកតែម្នាក់ ដើម្បីបង្កាច់បង្ខូចបុគ្គល គេហៅថា យកអារម្មណ៍មកធ្វើការ មិនមែនយកវិជ្ជាជីវៈមកធ្វើការងារទេ ៕ ប៉ែន​ នួន


ចែករំលែក៖