ខេត្តឧត្តរមានជ័យ៖ ប្រភពពីសង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានឲ្យដឹងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨នេះមកថា លោក ឧត្ដមសេនីយ៍ត្រី ប៉ុក សុផល មេបញ្ជាការវរៈការពារព្រំដែន៤០២ នៃយោធភូមិភាគទី៤ បានត្រូវរ៉ូវគ្នាជាមួយ ជាមួយមេឧក្រិដ្ឋកម្មឈើគ្រញូងឆ្លងដែន ដុះស្លែ ចំនួនពីររូប នៅសង្កាត់អូស្មាច់ ទី១ ឈ្មោះដុស ទី២ឈ្មោះ សាក់ ដែលជាមុខសញ្ញាធំជាងគេ ក្នុងការគៀងគរពលករឆ្លងដែន និងចរាចរណ៍ឈើគ្រញូង នៅបង្គោលសីម៉ា លេខ១៣ក្នុងសង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។
ជាក់ស្ដែងកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ពលករម្នាក់ ក្នុងចំណោមពលករមួយក្រុមត្រូវបានយោធាថៃចាប់ខ្លួន រួមទាំងវត្ថុតាងឈើគ្រញូងមួយរទេះតូច ស្ថិតនៅក្ក្នុង ស្រុកកាប់ជើង ខេត្តសុរិនប្រទេថៃ ជាប់ព្រំប្រទល់ សង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឩត្ដរមានជ័យ ។
ពលករដែលត្រូវបានចាប់ខ្លួនពីសំណាក់សមត្ថកិច្ចចម្រុះរបស់ថៃ មានឈ្មោះ រឿន សិលា ភេទប្រុស អាយុ ៣៥ ឆ្នាំរស់នៅ ភូមិអូខ្លាឃុំ សង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
ប្រភពពីសមត្ថិច្ចបានឲ្យដឹងថា ឈ្មោះ សាក់ និងឈ្មោះដុស ដែលល្បីរន្ទឺជាមេឧក្រិដ្ឋកម្មឈើគ្រញូងឆ្លងដែន និងគៀងគរពលករឆ្លងដែនកាប់ឈើគ្រញូង ច្រើនឆ្នាំមកហើយនៅក្នុងតំបន់ចាប់ពីបង្គោលសីមាលេខ១៣ រហូតនៅក្នុងទិសទី៣ ទាំងមូលតែម្ដង ។
សកម្មភាពចរាចរណ៍អត់ឈប់ឈរជាច្រើន ឆ្នាំមកនេះ គឺដោយសារតែមានការត្រូវរ៉ូវគ្នាជាមួយកងកម្លាំងឈរជើងខាងលើ ជាពិសេសនៅតំបន់វរៈការពារព្រំដែន៤០២ ដែលបច្ចុប្ប ន្ន គ្រប់គ្រងដោយលោកឧត្ដមសេនីយ៍ត្រី ប៉ុក សុផល ។ ជុំវិញករណីខាងលើក្រុមការងារយើងមិនអាចស្វែងរកសុំការបំភ្លឺពីលោកឧត្ដមសេនីយ៍ត្រី ប៉ុក សុផល បានទេ ព្រោះស្វែងរកការទំនាក់ទំនងមិនទាន់បាន ៕ ប៉ែន នួន