នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May កាលពីថ្ងៃទី៣០ ខែកញ្ញា បានបញ្ជាក់ថា គម្រោងចាកចេញពីសហ គមន៍អឺរ៉ុប មិនធ្វើឲ្យអង់គ្លេសស្លាប់ឡើយ។ លោកស្រីបង្ហាញការជឿជាក់ទៅលើ Brexit នឹងគោរពទៅតាមលទ្ធផលស្ទង់ មតិកាលពីឆ្នាំ២០១៦។
ការលើកឡើងខាងលើរបស់លោកស្រីនាយករដ្ឋមន្ត្រី ក្រោយពេលដែលអតីតរដ្ឋមន្ត្រីការបរទេស លោក Johnson បាន ប្រកាសនៅក្នុងសន្និសីទកាសែត ស្តីពីពន្ធ ដារក្នុងគម្រោង Brexitដែលរដ្ឋាភិបាល ទើបតែបានអនុម័តគឺជារឿងមិនសមហេតុផល។
ការលើកឡើងរបស់នាយករដ្ឋមន្ត្រីអង់គ្លេស ទទួលបានការចាប់អារម្មណ៍យ៉ាង ខ្លាំងពីមហាជន ដោយក្នុងនោះ លោកស្រីបានប្រកាសពីគម្រោងគ្រប់គ្រងយ៉ាងតឹងតែងចំពោះការវិនិយោគពីខាងក្រៅចូល ក្នុងប្រទេសអង់គ្លេស។ ជាមួយគ្នានោះ ក្រុមអ្នកវិនិយោគដែលមិនបង់ពន្ធនៅអង់គ្លេសនឹងត្រូវទទួលរងការដំឡើងពន្ធ៣ ភាគរយ។ លោកស្រីក៏បានប្រកាសពី គម្រោងធ្វើពិធីបុណ្យជាតិក្រោយ Brexit នៅឆ្នាំ២០២២។
ពាក់ព័ន្ធនឹងសកម្មភាពចាកចេញពី អឺរ៉ុបរបស់អង់គ្លេសនោះដែរសារព័ត៌មាន រ៉យទ័របានផ្សាយថា តាមការស្រាវជ្រាវ ដែលបានប្រកាសកាលពីថ្ងៃទី៣០ ខែ កញ្ញា បានបញ្ជាក់ថា ការសម្រេចរបស់ អង់គ្លេសចាកចេញពីអឺរ៉ុប ដែលហៅថា «Brexit» ធ្វើឲ្យរដ្ឋាភិបាលអង់គ្លេសត្រូវ ខាតបង់រហូតដល់ទៅ៥០០លានផោន ក្នុង១សប្តាហ៍ (ស្មើ៦៥០លានដុល្លារ អាមេរិក)។
មជ្ឈមណ្ឌលកែទម្រង់អឺរ៉ុប CER ដែលមានក្រុមឯកទេសស្រាវជ្រាវពីអឺរ៉ុបបានឲ្យដឹងថា បើប្រៀបធៀបជាមួយសេដ្ឋកិច្ចអង់គ្លេសនៅក្នុងករណីថា បើពលរដ្ឋអង់គ្លេស ជ្រើសរើសបន្តរួមរស់ជាមួយអឺរ៉ុប ប្រទេសនេះមិនត្រូវខាតបង់ជាច្រើននោះឡើយ។ តាមរបាយការណ៍ CER អង់គ្លេសត្រូវខាតបង់រហូតដល់ទៅ២៦ពាន់លានផោនក្នុង មួយឆ្នាំ ស្មើនឹង៥០០លានផោនក្នុងមួយ សប្តាហ៍ ហើយតួលេខនេះនៅតែបន្តកើនឡើងថែមទៀត។
ប៉ុន្តែក្រុមអ្នកគាំទ្រ Brexit បានបញ្ជាក់ ថា អង់គ្លេសនឹងទទួលបានផលប្រយោជន៍យូរអង្វែង ដោយពឹងផ្អែកទៅលើច្បាប់ដាច់ដោយឡែករបស់ខ្លួន ក៏ដូចជាកិច្ចព្រម ព្រៀងពាណិជ្ជកម្ម ជាមួយបណ្តាប្រទេសមានសេដ្ឋកិច្ចរីកចម្រើន ក្នុងនោះមាន ឥណ្ឌា និងចិនជាដើម៕ ម៉ែវ សាធី