ព័ត៌មានទាន់ហេតុការណ៍៖

ណាហ្គាវើលដ៍ មានលក់ម្ហូបកំពូលរសជាតិ និងផ្តល់ជូនការសម្តែងសិល្បៈដ៏មហស្ចារ្យ!

ចែករំលែក៖

ភ្នំពេញ៖ ទទួលយកនូវបទពិសោធន៍ដ៏អស្ចារ្យពេញមួយខែតុលានៅណាហ្គាវើលដ៍! រីករាយពិសាម្ហូបរសជាតិដើមច្នៃដោយមេចុងភៅឈ្នះពានរង្វាន់កម្រិតពិភពលោកតម្លៃ ១០ដុល្លារប៉ុណ្ណោះនៅភោជនីយដ្ឋានប្រណីតទាំង ១០ ។

ជាមួយតម្លៃ ១០ដុល្លារប៉ុណ្ណោះក្នុងមួយមុខ ​លោកអ្នកអាចមករីករាយ និងពិសាម្ហូបប៉ាវហ៊ឺមហាសម្បត្តិនៅភោជនីយដ្ឋានប្រណីតចិន Fortune Palace និងមឹកស្រស់លាយមីអ៊ីតាលីនៅភោជនីយដ្ឋានប្រណីតអ៊ីតាលី Bistro Romano ដែលភោជនីយដ្ឋានទាំងពីរនេះបានឈ្នះពានរង្វាន់ភោជនីយដ្ឋានប្រណីតលំដាប់ពិភពលោកប្រចាំឆ្នាំ ២០១៨ ។ ម្ហូបពិសេសផ្សេងទៀតដែលលោកអ្នកគួរសាកល្បង រួមមាន បង្កងទន្លេញាត់ក្នុងត្រប់ បង្គាបំពងជាមួយពងទាប្រៃ ត្រីស៊ីបាសចៀន សាច់គោតាតតា ត្រីសាលម៉ុនរុំ តៅហ៊ូបង្គា និងម្ហូបរសជាតិដើមប្រចាំតំបន់អាស៊ីអាគ្នេយ៍ជាច្រើនជម្រើសដែលមានបម្រើនៅភោជនីយដ្ឋានបារាំង Le Gourmet ភោជនីយដ្ឋានណាហ្គារ៉ក់ ភោជនីយដ្ឋានកូរ៉េ Korean Grill ភោជនីយដ្ឋានជប៉ុន Teppanyaki ភោជនីយដ្ឋានឥណ្ឌូចិន Indochine ភោជនីយដ្ឋាន Golden Bowl ភោជនីយដ្ឋាន Chopstick និងភោជនីយដ្ឋានវិមានស៊ីធីវ៉ក​ ។

បន្ថែមលើម្ហូបពិសេសជាមួយតម្លៃសមរម្យខាងលើ ណាហ្គាវើលដ៍ក៏មានផ្តល់ជូននូវការសម្តែងសិល្បៈផ្ទាល់ឥតគិតថ្លៃផងដែរដើម្បីកំដរអតិថិជនរបស់យើង។ សាលមហោស្រព NABA នៅណាហ្គាទី ២ នឹងផ្តល់ជូននូវការសម្តែងសិល្បៈចម្រុះពណ៌ ឬ “Viva La Colours” ដែលបើកឲ្យសាធារណជនទូទៅចូលទស្សនាដោយសេរីចាប់ពីថ្ងៃទី ៥ តុលារហូតដល់ថ្ងៃទី ២៨ តុលា ២០១៨ ពីរៀងរាល់ថ្ងៃព្រហស្បតិ៍ រហូតដល់ថ្ងៃអាទិត្យចាប់ពីម៉ោង ៧:៣០ យប់ និងការសម្តែងពិសេសបន្ថែមនៅរៀងរាល់ថ្ងៃអាទិត្យចាប់ពីម៉ោង ៤ ល្ងាច។ ចូលរួមទស្សនាការសម្តែងសិល្បៈដែលមានសិល្បករ-សិល្បការិនីអន្តរជាតិមកពីជុំវិញពិភពលោក ដូចជា ប្រទេសកម្ពុជា កូឡុំប៊ី តៃវ៉ាន់ ម៉ុងហ្គោលី និងហ្វីលីពីន ។ ធានាថា ពិតជាប្លែក និងអស្ចារ្យ!

ការសម្តែងសិល្បៈនេះ នឹងបង្ហាញអំពីរឿងរ៉ាវក្នុងសុបិនរបស់នារីម្នាក់ក្នុងឈុតចម្រុះពណ៌នៅក្នុងសាលមហោស្រពបច្ចេកវិទ្យាវីដេអូ 3D mapping ដែលមានរូបភាព និងពន្លឺដ៏អស្ចារ្យដែលធ្វើឲ្យទស្សនិកជនគ្រប់វ័យទទួលបាននូវអារម្មណ៍ពិសេសប្លែកមិនអាចបំភ្លេចបាន! ផ្តល់ជូនកៅអី ១០០០ ឥតគិតថ្លៃ មកមុន បានមុន ។

បន្ទាប់ពីទស្សនាការសម្តែងរួច លោកអ្នកអាចមកពិសាអាហារប៊ុហ្វេអន្តរជាតិ និងគ្រឿងសមុទ្រពេលល្ងាចដែលមានច្រើនមុខជាងគេក្នុងរាជធានីភ្នំពេញនៅភោជនីយដ្ឋានប្រណីត 2Pangea តម្លៃ ៣៩ដុល្លារសម្រាប់ ២ នាក់ រៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៥:៣០ ល្ងាចដល់ម៉ោង ១០ យប់ ។ សូមនាំក្រុមគ្រួសារ និងមិត្តភ័ក្តិទទួលយកការផ្តល់ជូនពិសេសនេះពេញមួយខែតុលានៅណាហ្គាវើលដ៍ ៕ ស តារា

ប៉ាវហ៊ឺមហាសម្បត្តិ តម្លៃ ១០ ដុល្លារ

ត្រីសាលម៉ុនរុំ តម្លៃ ១០ដុល្លារ

ការសម្តែងសិល្បៈដ៏មហាអស្ចារ្យ នឹងចាប់ផ្តើមពីថ្ងៃទី៥ តុលា នៅសាលមហោស្រប NABA


ចែករំលែក៖