ខេត្តស្ទឹងត្រែង៖ លោកម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត រួមទាំង អភិបាលរងខេត្ត និងមន្ត្រីអ្នកមុខអ្នកការ អញ្ចើញចូលរួម និងអមដំណើរក្នុងពិធីកាន់បិណ្ឌ វេនទីប្រាំពីនេះផងដែរ នៅវត្តជ័យមង្គល ឋិតក្នុងភូមិកំភុន ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃច័ន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវ និងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨។
ក្នុងកម្មវិធីបុណ្យកាន់វេនទី៧នេះផងដែរ លោកម៉ុម សារឿន អភិនៃគណៈអភិបាលខេត្ត ក៏បានប្រគេងទ័យទៀន និងបច្ច័យដល់ព្រះសង្ឃ ចាប់មគ្គផលកុសលផលបុណ្យ ដែលមន្ត្រីអ្នកមុខអ្នកការជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ រួមទាំងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ដើម្បីភ្ចាប់និស្ស័យប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស និងចូលបច្ច័យកសាងព្រះវិហារថ្មី ដល់ព្រះចៅអធិការវត្តជ័យមង្គល ដែលកំពុងសាងសង់បាន៦០ទៅ៧០ភាគរយ ហើយ ហើយលោកអភិបាលខេត្ត ក៏មានថវិកាផ្ទាល់ខ្លួន មានប្រាក់សុទ្ធ១លាន៧០ម៉ឺនរៀល រួមនឹងបច្ច័យរបស់លោកគ្រូ អ្នកគ្រូ និងបច្ច័យមន្ត្រីជុំវិញខេត្តសរុប ៣លាន៨០ម៉ឺនរៀល ដើម្បីកសាង និងព្រះសង្ឃចៅអធិការ វត្តចាត់ចែងតាមតម្រូវការ។
ក្នុងនោះផងដែរ លោកអភិបាលខេត្ត រួមទាំងមន្ត្រីជុំវិញខេត្ត ក៏បានបញ្ជាក់ និងទូលពិតដល់ព្រះអង្គថា នឹងកាន់អង្គ កឋិនទានដង្ហែទៅវត្តជ័យមង្គលនេះ ផងដែរ ក្រោយពេលព្រះសង្ឃចេញព្រះវស្សារួច តែនៅមិនទាន់ដឹងប្រាកដថា ថ្ងៃណា ពេលណានោះនៅឡើយទេ ៕ មាស សុផាត