ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងការិយាល័យ ស៊ើបអង្កេត និងអនុវត្តនីតិវិធីឃាត់ខ្លួនជនជាតិចិនម្នាក់តាមការស្នើរបស់សមត្ថកិច្ចចិន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងការិយាល័យ ស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វា បានឃាត់ខ្លួនជនជាតិចិនម្នាក់ នៅក្បែរគល់ស្ពានជ្រោយចង្វា ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ កាលពីម៉ោង០៥ល្ងាច ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ ។

ក្នុងប្រតិបត្តិការនេះ ដឹកនាំដោយ លោកវរៈសេនីយ៍ទោ ជា ចិត្រា នាយការិយាល័យ បានចុះសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌជ្រោយចង្វា និងមានការសម្របសម្រួលដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញនិងលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី​បានចុះត្រួតពិនិត្យ និងឃាត់ខ្លួន ជនជាតិចិន ដែលសមត្ថកិច្ចប្រទេសចិនស្នើសុំចាប់ខ្លួន។

ជាលទ្ធផលពិនិត្យឃើញ៖ ជនជាតិ ចិន ចំនួន០១នាក់​ ឈ្មោះ​ SUO KANG​ ភេទប្រុស​ អាយុ២៦ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EB3908325។ ដែលសមត្ថកិច្ចចិនស្នើសុំចាប់ខ្លួន ត្រូវបានឃាត់ខ្លួន បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់ ៕ ជ្រោយពេជ្រ


ចែករំលែក៖