ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងពិធីបូជាសព លោក​នៃ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភា

ចែករំលែក៖

ភ្នំពេញ​៖ នៅព្រឹកថ្ងៃពុធទី៣ ខែតុលា ឆ្នាំ២០១៨ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព និងពិធីបូជាសព លោក​ នៃ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភា ដែលបានទទួល​មរណភាព​ កាលពីវេលាម៉ោង ១៣:០០នាទី ថ្ងៃសៅរ៍​ ទី២៩​ ខែកញ្ញា​ ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ។

ស្ថិតក្នុងវេលាដ៏សោកសង្រេង​នេះ​ សម្តេចតេជោនាយករដ្ឋមន្ត្រី និងមន្ត្រីនៃរាជរដ្ឋាភិបាលទាំងអស់​បានសម្តែងនូវសមានទុក្ខដ៏ក្តុកក្តួល​ សោកស្តាយ​ អាឡោះ​អាល័យ​ជាទីបំផុត​ និងសូមចូលរួមរំលែកទុក្ខជាមួយ​ក្រុមគ្រួសារ​នៃសព។ មរណភាពរបស់ លោក​នៃ ប៉េណា ​គឺជាការបាត់បង់កុលបុត្រខ្មែរដ៏ឆ្នើមមួយរូប ពោរពេញដោយឆន្ទៈមនសិការ ក្នុងការបម្រើបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ។

សូមឱ្យវិញ្ញាណក្ខន្ធ លោក​ នៃ​ ប៉េណា បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕ចេស្តា


ចែករំលែក៖