ព័ត៌មានទាន់ហេតុការណ៍៖

គាស់ផ្ទះលួចទ្រព្យសម្បត្តិបានសម្រេច ម្ចាស់មកទាន់ ចាប់បាន២នាក់

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពគាស់ផ្ទះ ប្រជាពលរដ្ឋបានសម្រេច តែម្ចាស់គេមកទាន់ ក៏ស្រែកឆោឡោឡើង ដេញចាប់បានប្រគល់ជូនអាវុធហត្ថ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យទាំង២នាក់ សមត្ថកិច្ចចាប់ខ្លួនបាន ទី១ ឈ្មោះ យូ ចិត្រា ហៅត្រា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ មានស្រុកកំណើត នៅខេត្តស្វាយរៀង ។ ចំណែកជនសង្ស័យម្នាក់ទៀត មិនទាន់ស្គាល់ឈ្មោះ ខណៈដែលអវុធហត្ថចាប់ខ្លួនបាន ហើយកំពុងសាកសួរនៅឡើយ ។ រីឯជនរងគ្រោះ ជាម្ចាស់ផ្ទះ មានឈ្មោះ ព្រាប សុមាលា ភេទស្រី អាយុ ៤៧ឆ្នាំ មានទីលំនៅ កន្លែងកើតហេតុ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលជនរងគ្រោះជាប់រវល់ចេញក្រៅ ជាឱកាសរបស់ជនសង្ស័យ ទាំង២នាក់ ជិះម៉ូតូ ម៉ាកលេត មួយគ្រឿង ពណ៌ ស ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GR-6750 ជិះទៅធ្វើសកម្មភាព គាស់ទ្វារចូលទៅ ធ្វើសកម្មភាព រើកកាយលួចទ្រព្យសម្បត្តិ គ្រឿងអល័ង្កា បានសម្រេចហើយ គាប់ជួនជនរងគ្រោះមកដល់ល្មម ស្រែកឆោឡោចោរៗ ផ្អើលអ្នកជិតខាង សមត្ថកិច្ចទាំងប៉ូលីស ទាំងអាវុធហត្ថ រត់ដេញចាប់បានម្នាក់មួយ ។

ក្រោយពីចាប់ខ្លួនជនសង្ស័យបាន ហើយដើម្បីងាយស្រួល អនុវត្តន៍នីតិវិធី ជនសង្ស័យម្នាក់ដែលប៉ូលីសចាប់ខ្លួន បានប្រគល់ឲ្យទៅខាងអាវុធហត្ថខណ្ឌពោធិសែនជ័យបនាំទៅសាកសួរនិងកសាងសំណុំរឿង តាមនីតិវិធីទាំង២នាក់តែម្តង ៕ សុខាសែនជ័យ


ចែករំលែក៖